រដ្ឋអាជ្ញា​ប្រេ​ស៊ីល​​ស្នើ​ចៅក្រម​​បិទបញ្ចប់​​ករណី​ចោទប្រកាន់​លើ​Neymar

ដោយ៖ vayofm team 09-08-2019 4:48 pm 136

​រដ្ឋអាជ្ញា​ក្នុងប្រទេស​ស៊ី​ល​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​ឯកភាព​ជាមួយ​ប៉ូលិស ពិតជា​គ្មាន​ភស្ដុតាង​គ្រប់គ្រាន់ ចោទប្រកាន់​លើ​កីឡាករ​បាល់ទាត់​Neymar ពី​ករណី​ចាប់រំលោភ​ឡើយ ព្រមទាំង​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​បិទ​បញ្ចប់​ករណីនេះ​តែម្ដង​។ ការចោទប្រកាន់ថា​បាន​រំលោភ​សេពសន្ថវៈ លើ​នារី​ជនជាតិ​ប្រេ​ស៊ីលម្នាក់​ក្នុង​ទី​ក្រុងប៉ារីស កីឡាករ​Neymar​បាន​ច្រានចោល​ដាច់ខាត ហើយ​អះអាងថា​ជា​ការប៉ុនប៉ង​ជំរិត​ទារប្រាក់​លើ​រូបគេ​។ ករណីនេះ​បាន​បែកធ្លាយ​បន្ទាប់ពី​មាន​វីដេអូ​រយៈពេល​៧​នាទី​បែកធ្លាយ​នៅលើ​បណ្ដាញ​សង្គម​Instagram៕

ព័ត៌មានផ្សេងទៀត