ទីបំផុត​​គ្មាន​ភស្ដុតាង​​គ្រប់គ្រាន់​​បង្ហាញថា​​Neymar​​ប្រព្រឹត្ដ​​អំពើ​​ចាប់រំលោ​ភទេ​

ដោយ៖ vayofm team 31-07-2019 4:34 pm 211

​ប៉ូលិស​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​លើ​កីឡាករ​បាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ីល​Neymar​ពីបទ​រំលោភ​ស្ដ្រី​ម្នាក់ បាន​បិទ​បញ្ចប់​ករណី​ស៊ើបអង្កេត​ហើយ​។ ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ទីក្រុង​São Paulo​បាន​និយាយថា ករណីនេះ​ត្រូវបាន​ផ្អាក​ដោយសារតែ​គ្មាន​ភស្ដុតាង​គ្រប់គ្រាន់ ប៉ុន្ដែ​នឹង​បញ្ជូន​សំណុំរឿង​ទៅ​រដ្ឋអាជ្ញា​ដើម្បី​សម្រេច​ចុងក្រោយ​។ 

​ការស៊ើបអង្កេត​បានចាប់ផ្ដើម​ក្រោយពេល​តារា​បង្ហាញ​ម៉ូត​ជនជាតិ​ប្រេ​ស៊ី​លនាង​Najila Trindade បាន​ចោទប្រកាន់​តារាបាល់ទាត់​វ័យ​២៧​ឆ្នាំ​រូបនេះ​ថា បាន​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​កាលពី​ខែឧសភា​។ យ៉ាងណាមិញ​កីឡាករ​Neymar​បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​បកស្រាយ​ថា​រូបលោក​ត្រូវគេ​ព្យាយាម​ជំរិត​ទារប្រាក់​៕

ព័ត៌មានផ្សេងទៀត