កែវ រំ​ចង់​​ឈ្នះ​​អ៊ី​ក​ឃ្យូ​សាំង​​ដោយ​ពិន្ទុ​​នៅ​សង្វៀន​​ឯក​ភ្នំ​

ដោយ៖ vayofm team 29-07-2019 10:05 am 927

​នៅក្នុង​ការប្រកួត​មិត្ដភាព​អន្ដរជាតិ រវាង​អ្នកលេង​គុន​ខ្មែរ​ចិត្ដសឿង​កែវរំចង់ ជាមួយ​អ្នកលេង​គុន​ថៃ​អ៊ិក​ឃ្យូ​សាំង ដែល​ប្រព្រឹត្ដទៅ​កាលពី​យប់​ម្សិលមិញ​ពិតជា​ធ្វើឲ្យ​កក្រើក នៅ​សង្វៀន​ឯក​ភ្នំ​ខេត្ដ​បាត់ដំបង​។ នេះ​ជា​ការជួបគ្នា​លើក​ទី​បី​ផងដែរ​រវាង​កីឡាករ​ទាំងពីរ ហើយ​ការប្រកួត​នៅ​សង្វៀន​ឯក​ភ្នំ​ធ្វើឡើង​ត្រឹមតែ​បី​ទឹក​ប៉ុណ្ណោះ ដែលមាន​ស្នៀត​ប្រយុទ្ធ​ទៅវិញទៅមក​។ លុះ​ចប់​ការប្រកួត​ចៅក្រម​បានសម្រេច​កាត់ក្ដី​ឲ្យ​កីឡាក​រកែវ រំ​ចង់ ឈ្នះ​កីឡាករ​អ៊ី​ក​ឃ្យូ​សាំង​៕

​ចង់ដឹង​ការប្រកួត​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត