ប៉ះគ្នា​យប់​នេះ​​អាល់​ហ្សេ​រី​​ឬ​សេណេ​ហ្គាល់​​ជា​ជើងឯក​​Africa Cup of Nations?

ដោយ៖ vayofm team 19-07-2019 3:39 pm 171

​ការប្រកួត​បាល់ទាត់​ដណ្ដើមពាន​រង្វាន់​បាល់ទាត់​ទ្វីប​អាហ្វ្រិក ឬ Africa Cup of Nations ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០​កក្កដា​ស្អែក​នេះហើយ​។ ពីរ​ក្រុម​ចុងក្រោយ​ដែល​ត្រូវ​ប៉ះគ្នា​ដណ្ដើមពាន គឺ​ជម្រើសជាតិ​អាល់​ហ្សេ​រី​ត្រូវ​តទល់​ជាមួយ​សេណេ​ហ្គាល់​។ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ធ្វើឡើង​នៅក្នុង​កីឡដ្ឋាន​Cairo International Stadium ស្ថិតក្នុង​ទីក្រុង​Cairo​ប្រទេស​អេ​ហ្ស៊ី​ប ដែលជា​ម្ចាស់ផ្ទះ​Africa Cup of Nations​លើក​ទី​៣២​នេះ​។ ដោយឡែក​ចំណាត់ថ្នាក់​លេខ​បី​រកឃើញ​ហើយ គឺ​បាន​ទៅលើ​នី​ហ្សេ​រី​យ៉ា​ក្រោយ​យកឈ្នះ​ទុយ​នេ​ស៊ី​១-០៕

ព័ត៌មានផ្សេងទៀត