ក្រុម​បាល់ទាត់​​នារី​​របស់​អាមេរិក​​ទាម​ទារ​​ចង់បាន​​ប្រាក់​ឈ្នួល​​ស្មើ​បុរស​

ដោយ៖ vayofm team 11-07-2019 5:26 pm 272

​ក្រុម​បាល់ទាត់​នារី​របស់​អាមេរិក​កាលពី​ថ្ងៃ​ពុធ បានទាមទារ​ចង់បាន​ប្រាក់​ឈ្នួល​ស្មើនឹង​ក្រុមបាល់ទាត់​បុរស​របស់​អាមេរិក​ដែរ ដែល​ការទាមទារ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​។ សមាជិក​ក្រុម​ម្នាក់​បាន​ប្ដឹងតវ៉ា​នៅក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រារព្ធ​ពិធី​អបអរ​ជ័យលាភី​នៃ​ការ​ឈ្នះ​ជើងឯក World Cup​នារី​លើក​ទី​បួន​របស់គេ​។ 

​ក្បួន​អបអរ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក ដោយ​មានការ​ហែហម​យ៉ាង​គគ្រឹកគគ្រេង​។ អភិបាលក្រុង​ញូវយ៉ក​លោក​Andrew Cuomo បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាង ដែល​អាច​នឹង​ធានា​ពី​ការទទួលបាន​ប្រាក់​ឈ្នួល​ស្មើគ្នា​នឹង​បុរស​ដែរ​។ លោក Cuomo​គូសបញ្ជាក់ថា ក្រុមបាល់ទាត់​នារី​លេង​បាល់ទាត់​ដូចគ្នា​នឹង​បុរស​ដែរ ហើយ​ធ្វើបាន​ល្អ​ជាង​ផង តាម​គិត​បុរស​ទេ​ដែល​គួរ​ទទួល​ប្រាក់​ឈ្នួល​តិចជាង​នារី​នោះ​៕

ព័ត៌មានផ្សេងទៀត