ប្រេ​ស៊ីល​​ស៊ី​ប៉េ​រូ​៣-១​​ក្លាយជា​​ជើងឯក​​Copa America

ដោយ៖ vayofm team 08-07-2019 8:37 am 291

​ក្រោយពី​ការប្រកួត​វគ្គ​ជម្រុះ​ធ្វើឡើង​តាំងពី​ខែមិថុនា ទីបំផុត​វគ្គ​ផ្ដាច់ព្រ័ត្រ​Copa America​រកឃើញ​ជើងឯក​ហើយ​។ វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ធ្វើឡើង​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​០៨​ខែកក្កដា​នេះ រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល​ជាមួយ​ប៉េ​រូ​។ ការប្រកួត​បាន​ធ្វើឡើង​យ៉ាង​ស្វិតស្វាញ ប៉ុន្ដែ​ប៉េ​រូ​មិនអាច​យកឈ្នះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល​បានឡើយ គឺ​ប្រេ​ស៊ីល​ស៊ី​ប៉េ​រូ​៣-១​ក្លាយជា​ជើងឯក​Copa America​ឆ្នាំ​២០១៩​។ អ្វីដែល​គួរឲ្យ​កត់សម្គាល់ការ​ប្រកួតនេះ​ខាង​ប្រេ​ស៊ីល​ទទួល​បានកាត​ក្រហម​មួយ​។​

​ចំណែក​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​បី​កាលពី​ម្សិលមិញ រវាង​អា​ហ្សង់​ទីន​ជាមួយ​ឈី​លី អា​ហ្សង់​ទីន​យកឈ្នះ​ឈី​លី​២-១ ដូច្នេះ​លេខ​បី​បាន​ទៅលើ​អា​ហ្សង់​ទីន​។ ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នេះ ក៏មាន​កាត​ក្រហម​ទាំងសងខាង​ដែរ គឺ​ខាង​អា​ហ្សង់​ទីន​Lionel Messi​និង​ខាង​ឈី​លី​Gary Medel ក្រោយ​ប៉ះទង្គិច​គ្នា​នៅ​នាទី​ទី​៣៧៕

ព័ត៌មានផ្សេងទៀត