ប៉េ​រូ​ស៊ី​ឈី​លី​៣-០​​ឡើង​ជួប​ប្រេ​ស៊ី​ល​វគ្គ​ផ្ដាច់​ព្រ័ត្រ​​Copa America

ដោយ៖ vayofm team 04-07-2019 10:05 am 287

​នៅ​ទីបំផុត​ការប្រកួត​បាល់ទាត់​ឆ្ពោះទៅ​ដណ្ដើមពាន​Copa America រកឃើញ​ពីរ​ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ គឺ​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល​ជាមួយ​ប៉េ​រូ​។ ប្រេ​ស៊ីល​ស៊ីអា​ហ្សង់​ទីន​២-០​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ព្រឹក​ម្សិលមិញ ខណៈ​ប៉េ​រូស៊ី​ឈី​លី​៣-០​ក្នុង​ការប្រកួត​ព្រឹក​មិញ​នេះ​។ អា​ហ្សង់​ទី​ននិង​ប៉ះ​ឈី​លី​នៅ​ថ្ងៃទី​០៧​កក្កដា​វេលា​ម៉ោង​២​រំលងអធ្រាត្រ ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​បី រីឯ​ការប្រកួត​ដណ្ដើម​ជើងឯក​នឹងធ្វើ​នៅ​ថ្ងៃទី​០៨​កក្កដា វេលា​ម៉ោង​៣​ទៀបភ្លឺ​៕​

ព័ត៌មានផ្សេងទៀត