Lionel Messi​​ជាប់​ជា​អត្ដ​ពលិ​ក​ដែល​រក​ប្រាក់ចំណូល​​បាន​ច្រើន​បំផុត​

ដោយ៖ vayofm team 14-06-2019 8:35 am 230

​កំពូល​តារាបាល់ទាត់រ​បស់​ក្រុម​Barcelona និង​ប្រទេស​អា​ហ្សង់​ទីន​Lionel Messi បាន​ក្លាយជា​អត្ដ​ពលិ​កដែល​រក​ប្រាក់បាន​ច្រើន​បំផុត​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ គឺ​រហូតដល់​១២៧​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ចំណាត់ថ្នាក់​កំណត់ដោយ​ទស្សនាវដ្ដី​Forbes ក្នុងចំណោម​អត្ដ​ព​លិក​១០០​នាក់​។ 

​ទស្សនាវដ្ដី​អាជីវកម្ម​របស់​អាមេរិក​មួយ​នេះ​ចាត់​ចំណាត់ថ្នាក់​អត្ដ​ព​លិក ដោយ​គណនា​ប្រាក់ចំណូល​ដែល​អត្ដ​ពលិករ​កបាន មាន​ប្រាក់រង្វាន់ ប្រាក់ខែ និង​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត​របស់​ពួកគេ ចន្លោះ​ពី​ខែមិថុនា​ឆ្នាំ​២០១៨​ដល់​ខែមិថុនា​ឆ្នាំ​២០១៩​។ ដោយឡែក​សម្រាប់​កីឡាករ​Cristiano Ronaldo នៅត្រឹម​ចំណាត់ថ្នាក់​លេខ​ពីរ​ប៉ុណ្ណោះ រកប្រាក់​បាន​១០៩​លាន​ដុល្លារ ស្របពេល​កីឡាករ​Neymar​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី រកបាន​១០៥​លាន​ដុល្លារ​។ 

​រីឯ​អ្នក​ប្រដាល់​អាមេរិក​Floyd Mayweather ដែល​ជាប់​ចំណាត់​លេខ​មួយ​កាលពី​ឆ្នាំមុន មិនអាច​រក្សា​តំណែង​បាន​ទៀត​ទេ គឺ​រូបគេ​បាន​ធ្លាក់​ចេញពី​បញ្ជី​ឈ្មោះ​ទាំង​១០០​នាក់​នេះ​៕

ព័ត៌មានផ្សេងទៀត