ជម្រើសជាតិ​កម្ពុជា​ នឹង​ប្រកួត​ជាមួយ​ប៉ា​គី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ​ World Cup នៅ​ថ្ងៃស្អែក​​

ដោយ៖ vayofm team 05-06-2019 3:52 pm 717

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ជួប​ជាមួយ​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​០៦ ខែមិថុនា ដែល​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ ធ្វើឡើង​នៅ​ប្រទេស​កាតា ( 2022 FIFA World Cup qualification – AFC ) 

​កម្ពុជា នឹងត្រូវ​ជួប ប៉ា​គី​ស្ថាន​នៅ​ជើង​ទី​១ ដែល​ធ្វើឡើង​លើ​ទឹកដី​កម្ពុជា ខណៈ​ជើង​ទី​២​ត្រលប់មក ទឹក ដី​ប៉ា​គី​ស្ថាន វិញ​នៅ​ថ្ងៃទី​១១ ខែមិថុនា ដើម្បី​សម្រេចសេចក្ដី​រក​ក្រុម​ដែល​ឡើងទៅ​ជុំ​ទី​២ នៃ​ពានរង្វាន់ បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា​។​
​គួរ​បញ្ជាក់ថា បើ​កម្ពុជ​ា​ឆ្លង​ផុត​វគ្គ​នេះ នឹង​ទទួលបាន​ឱកាស​បន្តទៀត ដើម្បី​ឡើងទៅ​តតាំង​ប្រកួត​នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ដែល​នឹងមាន​ការបែងចែក​ពូ​ល​ជាមួយ​ប្រទេស​ចំនួន​៣៩​ផ្សេងទៀត មកពី​ជុំវិញ​ទ្វីប អាស៊ី ដើម្បី​ដណ្ដើម​កៅអី​ទៅ​វគ្គេះ​ជុំ​ផ្ដាច់ព្រ័ត្រក៏​ដូចជា​កៅអី​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ឆ្នាំ​២០២៣ ផងដែរ​៕

ព័ត៌មានផ្សេងទៀត