Griezmann​​ប្រកាស​ជា​សាធារណៈ​​នឹង​ចាកចេញ​​ពី​​AT Madrid​​ចប់​រដូវ​កាល​នេះ​

ដោយ៖ vayofm team 15-05-2019 3:56 pm 611

​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង ដែល​កំពុង​លេងឲ្យ​ក្លឹប​អេ​ស្ប៉ាញ​Atletico Madrid លោក​Antoine Griezmann បានប្រកាស​ជា​សាធារណៈ​ក្នុងពេល​ថ្មីៗ​នេះ​ថា រូបគេ​នឹង​ចាកចេញ​ពី​Atletico Madrid​នៅ​ចុងរដូវ​កាល​នេះហើយ ក្រោយ​រួមរ​ស់នឹង​គ្នា​អស់​រយៈពេល​៥​ឆ្នាំ​។ តាមរយៈ​វីដេអូ​បង្ហោះ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ កីឡាក​រវ័យ​២៨​ឆ្នាំ​រូបនេះ​បានឲ្យដឹងថា “​វា​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុង​ការរួមរស់​៥​ឆ្នាំ​នៅទីនេះ អរគុណ​សម្រាប់​គ្រប់យ៉ាង​។ ខ្ញុំ​ចង់​ប្រាប់​ទៅ​អ្នកគាំទ្រ​ទាំងអស់​ថា ខ្ញុំ​បាន​សម្រេចចិត្ដនឹង​ចាកចេញ​ហើយ ដើម្បី​ស្វែងរក​អ្វីដែល​ថ្មី និង​ដើម្បី​ការប្រកួតប្រជែង​ថ្មី​ទៀត​។ ការពិត​វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុង​ការចាកចេញ ប៉ុន្ដែ​យ៉ាងណាមិញ​ខ្ញុំ​ពិតជា​អរគុណ​អ្នក​ទាំងអស់គ្នា ចំពោះ​ក្ដី​ស្រឡាញ់​សម្រាប់​ខ្ញុំ​រយៈពេល​៥​ឆ្នាំកន្លងមក​។​” 

​សូមបញ្ជាក់ថា បើតាម​ការលេចលឺ​ដំណឹង​ល្ហៀងៗ Griezmann​អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ាញ​មួយទៀត​គឺ​Barcelona​។ Barcelona​គ្រោង​នឹង​ចំណាយ​១២០​លាន​អឺរ៉ូ​ដើម្បី​ទិញយក​កីឡាករ​រូបនេះ ស្របពេល​ក្លឹប​អ្នកមាន​បុណ្យ​មួយ​នេះ​គ្រោង​នឹង​លក់​Philippe Coutinho​ចេញ​។ ដូច្នេះ​បើ​មែន​Griezmann​ជា​អ្នក​ជំនួស​តំណែង​Coutinho​ហើយ​។ ប៉ុន្ដែ​ដំណឹង​ផ្លូវការ​នៅ​មិនទាន់មាន​ការប្រកាស​ជា​សាធារណៈ​ទេ​៕

ព័ត៌មានផ្សេងទៀត