Lucas Moura​​ក្លាយជា​វីរបុរស​​សង្គ្រោះ​Spurs​​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​UCL

ដោយ៖ vayofm team 09-05-2019 8:49 am 549

​នៅ​ទីបំផុត​វគ្គ​ផ្ដាច់ព្រ័ត្រ​UEFA Champions League រកឃើញ​ជើង​ខ្លាំង​ពីរ​ក្រុម​ដែល​ត្រូវ​ជួបគ្នា​ដណ្ដើមពាន​ហើយ គឺ​Tottenham Hotspur​នឹងត្រូវ​ប៉ះ​ជាមួយ​Liverpool ដែល​ក្រុម​ទាំងពីរ​សុទ្ធ​ជា​ក្រុម​អង់គ្លេស​ដូចគ្នា​។ Spurs​ធ្វើបាន​យ៉ាង​ល្អ​បំផុត​ដោយ​រកបាន​រហូតដល់​៣​គ្រាប់​ក្នុង​ជើង​ទី​ពីរ យកឈ្នះ​លើ​ម្ចាស់ផ្ទះ​Ajax​របស់​ហូ​ឡង់​។ បី​គ្រាប់​របស់​Spurs​រកបាន​ដោយ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល​Lucas Moura ជា​គ្រាប់​ហ៊ែ​ត​ទ្រី​ក​ហើយ​រូបគេ​ក៏​ក្លាយជា​វីរបុរស​សង្គ្រោះ​ឲ្យ​Spurs ឈាន​ជើង​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ​UEFA Champions League​​។ 

​ជើង​ទីមួយ​Spurs​បរាជ័យ​ក្រោម​ថ្វី​ជើង​Ajax១-០​ក្នុង​ទឹកដី​ខ្លួនឯង ប៉ុន្ដែ​ជើង​ទី​ពីរបាន​វាយបក​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​លទ្ធផល​៣-២​។ បើ​គិត​គ្រាប់​ទាំងពីរ​ជើង​គឺ​៣​គ្រាប់​ស្នើ​គ្នា ប៉ុន្ដែ​មូលហេតុ​ដែល​Spurs​អាច​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន ដោយសារ​ចំណេញ​បាល់​ក្រៅ​ដី​ដល់​ទៅ​៣​គ្រាប់ ខណៈ​Ajax​រកបាន​ក្រៅ​ដី​តែ​១​គ្រាប់​ប៉ុណ្ណោះ​។​

​ចំណែក​Liverpool​ដែល​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​មួយ​ថ្ងៃមុន​Spurs​នោះ​ក៏​មិនធម្មតា​ដែរ គឺ​បាន​វាយបក​ទម្លាក់​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ​Barcelona​រហូតដល់​៤-០​ក្នុង​ទឹកដី​ខ្លួនឯង ក្រោយ​បរាជ័យ​ជើង​ទីមួយ​៣-០​។ សរុបមក​Liverpool​និង​Spurs​សុទ្ធតែជា​ជើង​ខ្លាំង​របស់​អង់គ្លេស ដែល​ត្រូវ​ប្រជែង​ដណ្ដើមពាន​UEFA Champions League​នៅ​ថ្ងៃទី​០១​ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ា​ញ​៕

ព័ត៌មានផ្សេងទៀត