អត់​​Firmino​​ហើយ​​Liverpool​​អាច​នឹង​អត់​​Salah​​ទៀត​​ក្នុងជំនួប​​ជើង​ទី​២​​ជាមួយ​Barcelona

ដោយ៖ vayofm team 06-05-2019 11:19 am 497

​ក្រុម​ហង្ស​ក្រហម​Liverpool​របស់​អង់គ្លេស​នៅពេលនេះ កំពុង​ជួប​បញ្ហា​ធំ​មួយ​ហើយ​មុន​ជំនួប​ដ៏​សំខាន់បំផុត ដើម្បី​ឆ្ពោះទៅ​កាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​Champions League​។ នោះ​គឺ​Liverpool​នឹង​គ្មាន​វត្ដ​មាន​កីឡាករ​ឆ្នើម​Roberto Firmino ចូលរួម​ក្នុង​ការប្រកួត​ដើម្បី​ជួយ​ក្រុម​ទប់​ទល់នឹង​ជើង​ខ្លាំង​Barcelona ក្នុងជំនួប​ជើង​ទី​២​នៃ​ក្របខណ្ឌ​Champions League វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ ដោយសារ​គេ​រងរបួស​សាច់ដុំ​។ ក្រៅពី​អ​វត្ដ​មាន​Firmino  កីឡាករ​សំខាន់​ម្នាក់ទៀត​Mohamed Salah ក៏​អាច​អ​វត្ដ​មាន​ដូចគ្នា​ក្រោយ​រួប​គេ​របួស​ក្បាល ពេល​ប្រកួត​ជាមួយ​Newcastle​ថ្មីៗ​នេះ​។ 

​តាម​ការចុះផ្សាយ​របស់​កាសែត​អេ​ស្ប៉ា​ញ Salah​ស្ទើរតែ​១០០​ភាគរយ​ទៅហើយ​នឹងមិន​អាចជួយ​ក្រុម​បានទេ ក្នុងជំនួប​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ជាមួយ​Barcelona​។ ប៉ុន្ដែ​សារព័ត៌មាន​Daily Mail​របស់​អង់គ្លេស​បាន​ចុះផ្សាយ​ថា Salah​នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ម្ដងទៀត ដើម្បី​បញ្ជាក់ថា​រូបគេ​ពិតជា​មាន​របួស​ក្បាល​មែនឬ​យ៉ាងណា​។ ប្រសិន​មាន​របួស​រូបគេ​នឹងត្រូវ​អ​វត្ដ​មាន​រហូតដល់​៦​ថ្ងៃ គឺ​រហូតដល់​ថ្ងៃ​សៅរ៍​ទើប​អាច​ចូល​ហ្វឹកហាត់​និង​ចូល​លេង​បាន​ធម្មតា​វិញ​។​

​សូមបញ្ជាក់ថា ក្នុងជំនួប​ជើង​ទី​១Liverpool​បាន​បរាជ័យ​៣-០​ក្រោម​ថ្វី​ជើង​Barcelona​នៅ​ទឹកដី​របស់​Barcelona​។ ដូច្នេះ​ក្នុងជំនួប​ជើង​ទី​២Liverpool​សង្ឃឹម​នឹង​អាច​រក​គ្រាប់​បាល់​បាន​វិញ ដោយ​ការប្រកួត​ធ្វើឡើង​ក្នុង​ទឹកដី​ខ្លួនឯង​។ តែ​យ៉ាងណាក៏ដោយ​ប្រសិនបើ​Liverpool​បាត់បង់​កីឡាករ​សំខាន់​ទាំង​ពីររូប​ខាងលើ​កមែ​ន វា​អាចជា​រឿង​កាន់តែ​គ្រោះថ្នាក់​សម្រាប់​Liverpool ហើយ​អាច​បាត់បង់​ឱកាស​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏​ថា​បាន​៕

ព័ត៌មានផ្សេងទៀត