ជើង​ទី​១​​វគ្គ​៨​ក្រុម​​Champions League ​Barcelona​ឈ្នះ​​ManUnited១-០

ដោយ៖ vayofm team 11-04-2019 9:05 am 376

​ក្នុង​ការប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​Champions League ដែល​Manchester United​ធ្វើជា​ម្ចាស់ផ្ទះ ក្រុម​អ្នក​មានបុណ្យ​Barcelona​ពិតជា​ធ្វើបាន​យ៉ាង​ល្អ ដោយ​អាច​ឈ្នះ​មួយ​គ្រាប់​ទល់នឹង​សូន្យ​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​នោះ​ជា​គ្រាប់​ដែល​រកបាន​ដោយ​កីឡាករ​Manchester United​ខ្លួនឯង​ផ្ទាល់​ទេ តែ​វា​ក៏​ជា​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​កីឡាករ​Messi ទៅឲ្យ​កីឡាករ​Luis Suarez​តែ​ត​បញ្ចូល​ទី រួច​ក៏​ទៅ​ប៉ះ​នឹង​កីឡាករ​Luke Shaw​ធ្វើឲ្យ​ចូលទី​ខ្លួនឯង​។​

​ចំពោះ​គ្រូបង្វឹក​Manchester United​លោក​Solskjaer ក្រោយ​ចាញ់​ក្រុម​ខ្លាំង​Barcelona​ក្នុង​ទឹកដី​ខ្លួនឯង លោក​សង្ឃឹម​ជើង​ទី​ពីរ​នៅ​ថ្ងៃទី​១៦​មេសា​ក្នុង​ទឹកដី​Barcelona  នឹង​អាច​សងសឹក​បាន​វិញ​ដូច​កាល​សងសឹក​ជាមួយ​Paris Saint Germain​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

ព័ត៌មានផ្សេងទៀត