បើកឆាក​ពាន​​AFC U-23​ឆ្នាំ​2020​​កម្ពុជា​ចាញ់​​អូស្ដ្រាលី​៦-០

ដោយ៖ vayofm team 22-03-2019 11:05 pm 803

​ពិត​ជា​គួរឲ្យ​សោកស្ដាយ​សម្រាប់​ក្រុមជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​(U-23) ដែល​រង​បរាជ័យ​ក្នុង​ការប្រកួត​ត​ទល់នឹង​អូស្ដ្រាលី វគ្គ​ជម្រុះ​ក្នុង​ពូ​ល​H​ពានរង្វាន់​AFC U-23 Championship 2020 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការប្រកួត​បើកឆាក​កាលពី​ល្ងាច​ថ្ងៃទី​២២​មីនា​នេះ កម្ពុជា​ចាញ់​U-23​អូស្ដ្រាលី​ដល់​ទៅ​៦​ទល់នឹង​០​។ លទ្ធផល​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា​កម្ពុ​ជា​ពិតជា​ចាញ់​ប្រៀប​អូស្ដ្រាលី​ខ្លាំង​ទាំង​បច្ចេកទេស​និង​កម្លាំង​។ សូមបញ្ជាក់​ថា ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន​ក្នុង​ពូ​ល​H អូស្ដ្រាលី​និង​កូរ៉េខាងត្បូង​សុទ្ធតែ​មាន​បី​ពិន្ទុ​ដូចគ្នា ខណៈ​កម្ពុជា​និង​ឆាយនិ​ស​តៃ​ប៉ិសូន្យ​ពិន្ទុ​។ ប្រកួត​បន្ទាប់​កម្ពុជា​នឹង​ប៉ះ​U-23​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៤​មីនា​៕

ព័ត៌មានផ្សេងទៀត