Juventus​ផ្តួល​AC Milan​​ក្នុង​លទ្ធផល​១-០​​លើ​កពាន​​Supercoppa​​លើក​ទី​៨

ដោយ៖ vayofm team 17-01-2019 9:17 am 1063

​នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ប្រចាំឆ្នាំ​របស់​អ៊ីតាលី​Supercoppa ក្រុម​សេះបង្កង់​Juventus​ពិតជា​អាច​ធ្វើបាន​យ៉ាង​ល្អ​បំផុត គឺ​យកឈ្នះ​AC Milan​ត្រឹម​មួយ​គ្រាប់​គ្រប់គ្រាន់​ហើយ ដើម្បី​អាច​លើ​កពាន​បាន​។ ការប្រកួត​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦​មករា​ម្សិលមិញ នៅក្នុង​ទីក្រុង​Jeddah​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។ មួយ​គ្រាប់​របស់​Juventus​រកបាន​ដោយ​កីឡាករ​Cristiano Ronaldo​ក្នុង​តង់​ទី​២ ក្រោយ​ទទួល​បាល់​ពី Miralem Pjanic រួច​ក៏​តែ​ត​បញ្ចូល​ទី​តែម្ដង​។ នេះ​ក៏​ជា​គ្រាប់​បាល់​ទី​១៦​របស់​Ronaldo​ផងដែរ សម្រាប់​ការលេង​ឲ្យ​ក្រុម​Juventus​។ ដោយឡែក​ការលើក​ពាន​Supercoppa​នៅពេលនេះ គឺជា​លើក​ទី​៨​របស់​Juventus​ហើយ​៕

ព័ត៌មានផ្សេងទៀត