លោក​Solskjaer​​នៅ​តែ​ធ្វើ​បាន​ល្អ​​ដឹកនាំ​Man United​​ឈ្នះ​៦​ប្រកួត​ជាប់គ្នា​

ដោយ៖ vayofm team 14-01-2019 8:12 am 1084

​នៅក្នុង​ការប្រកួត​ក្របខណ្ឌ​English Premier League​កាល​ពី​យប់មិញ ក្រុម​Manchester United​បាន​ប៉ះ​ជាមួយ​Tottenham Hotspur ដែល​លទ្ធផល​ក្រោយ​ការប្រកួត Man United​ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ យកឈ្នះ​Spurs​ក្នុង​លទ្ធផល​១​ទល់នឹង​០​។ ជ័យជម្នះ​នេះ​ធ្វើឲ្យ​លោក​Ole Gunnar Solskjaer​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន រឹតតែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង ព្រោះ​ដឹកនាំ​Man United​ឈ្នះ​៦​ប្រកួត​ជាប់គ្នា​។ 

គ្រាប់​បាល់​ជ័យជម្នះ​មួយ​គ្រាប់​របស់​Man United រកបាន​ដោយ​កីឡាករ​Marcus Rashford​ក្នុង​តង់​ទីមួយ​។ លុះ​ចូល​ដល់​តង់​ទី​ពីរ​Spurs​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​Man United ព្រោះ​ចង់បាន​គ្រាប់​បាល់​វិញ​។ ប៉ុន្ដែ​Spurs​មិន​អាច​ទម្លុះ​សំណាញ់​ទី​Man United ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​David De Gea​បានឡើយ​។ Spurs​បាន​បញ្ជូន​គ្រាប់​បាល់​ចំ​គោលដៅ​ចំនួន​១១​គ្រាប់ សុទ្ធតែ​ត្រូវ​De Gea​ជួយសង្គ្រោះ​បាន​ទាំងអស់​។

​ក្រោយ​ចប់​ការប្រកួត​De Gea​ត្រូវ​ចាត់ទុកជា​កំពូល​វីរបុរស​Man United​ភ្លាមៗ ចំពោះ​ការសង្គ្រោះ​បាល់​ដ៏​គ្រោះថ្នាក់​របស់​Spurs​។ ចំណែក​Rashford​ក៏​ត្រូវ​ចាត់ទុក​ជា​មនុស្ស​ដ៏​សំខាន់​បំផុត​ក្នុង​ការប្រកួត​កាល​ពី​យប់មិញ​ដែរ ក្រោយ​ទម្លុះ​សំណាញ់​ទី​Spurs​បាន​មួយ​គ្រាប់​៕

ព័ត៌មានផ្សេងទៀត