លោក​Solskjaer​​ពិតជា​អស្ចារ្យ​​ដឹកនាំ​​Manchester United​​តាម​ទាន់​​កំណត់ត្រា​​ឆ្នាំ​១៩៤៦

ដោយ៖ vayofm team 03-01-2019 10:24 am 1538

​ដ្បិតថា​ស្ថិតក្នុង​តំណែង​អ្នកចាត់ការ​បណ្ដោះអាសន្ន របស់​ក្លឹប​បី​សាច​ក្រហម​Manchester United ប៉ុន្ដែ​លោក​Ole Gunnar Solskjaer ពិតជា​មិន​ធ្វើឲ្យ​ក្លឹប​និង​អ្នកគាំទ្រអ​ស់​សង្ឃឹមឡើយ​។ ប្រជាប្រិយភាព​របស់​Manchester United បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​គ្រា​លោក​Jose Mourinho​នៅ​ដឹកនាំ ដូច្នេះ​ក្លឹប​ក៏​សម្រេច​បណ្ដេញ​លោក​ចេញពី​តំណែង ហើយ​តែងតាំង​លោក​Solskjaer​ជា​គ្រូបង្វឹក​និង​អ្នកចាត់ការ​បណ្ដោះអាសន្ន​។​

​ក្រោយ​ចូល​កាន់តំណែង​បណ្ដោះអាសន្ន​នេះ លោក​Solskjaer​ពិតជា​ធ្វើបាន​យ៉ាង​ល្អ​បំផុត​។ ដឹកនាំ​ការប្រកួត​បួន​ប្រកួត​កន្លងមកនេះ Manchester United​មិនដែល​ស្គាល់​ពាក្យ​បរាជ័យ​ឡើយ ធ្វើឲ្យ​លោក​Solskjaer​ជាន់​កំណត់ត្រា​លោក​Sir Matt Busby ដែល​ដឹកនាំ​Manchester United​ឈ្នះ​បួន​ប្រកួត​ជាប់​គ្នា​ក្នុង​ឆ្នាំ​១៩៤៦​។ ការប្រកួត​លើក​ទី​បួន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ  Manchester United​ឈ្នះ​ម្ចាស់ផ្ទះ​Newcastle United លទ្ធផល​២​ទល់នឹង​០ ក្នុង​ក្របខណ្ឌ​Premier League​។ ពីរ​គ្រាប់​របស់​Manchester United រកបាន​ដោយ​កីឡាករ​Romelu Lukaku និង Marcus Rashford៕

ព័ត៌មានផ្សេងទៀត