Eden Hazard​​​​​ចង់​ក្លាយជា​​វីរបុរស​នៅ​​Chelsea​​ក្រោយ​រកបាន​​គ្រាប់​បាល់​​ទី​១០០

ដោយ៖ vayofm team 28-12-2018 8:50 am 1341

​កីឡាករ​Eden Hazard​បាន​និយាយថា ខ្លួន​ចង់​ក្លាយជា​វីរបុរស​ម្នាក់​នៅ​Chelsea បន្ទាប់ពី​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ក្នុង​ការប្រកួត​ត​ទល់នឹង​Watford​ថ្មីៗ​នេះ នៅ​ក្របខណ្ឌ​Premier League​។ ពីរ​គ្រាប់​ដែល​រកបាន ក៏​ជា​គ្រាប់​បាល់​១០០​គ្រាប់​សម្រាប់​ការ​លេងឲ្យ​Chelsea​របស់​Hazard​ផងដែរ ហើយ​រូបគេ​ជា​កីឡា​ករទី​១០​ដែល​អាច​រក​គ្រាប់​បាល់​បាន ចាប់ពី​១០០​គ្រាប់​ឡើង​ទៅ​នៅ​Chelsea​។​

​កីឡាករ​ជម្រើសជាតិ​បែលហ្ស៊ិក​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​រក​គ្រាប់​បាល់​ទី​១០០​នាំមុខ​Watford​នៅ​ចុង​តង់​ទីមួយ ប៉ុន្ដែ​ចូល​ដើមតង់​ទី​ពីរ​Watford​បាន​តាម​ស្មើ​វិញ​។ លុះដល់​នាទី​ទី​៥៨Hazard​ស៊ុត​គ្រាប់​បាល់​ទី​១០១ នាំមុខ​Watford​ម្ដងទៀត រហូតដល់​ចប់​ការប្រកួត​Chelsea​នាំមុខ​Watford២-១៕

ព័ត៌មានផ្សេងទៀត