ស្អែក​នេះ វៀតណាម​​ឬ​ម៉ាឡេស៊ី​​ក្លាយជា​ជើងឯក​​AFF Suzuki Cup 2018?

ដោយ៖ vayofm team 14-12-2018 10:06 am 1176

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើមពាន​AFF Suzuki Cup 2018 ជើង​ទី​ពីរ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៥​ធ្នូ​ស្អែក​នេះហើយ​។ ក្រុម​ខ្លាំង​ទាំងពីរ​គឺ​វៀតណាម​និង​ម៉ាឡេស៊ី នឹងត្រូវ​ប្រយុទ្ធ​គ្នា​ម្ដងទៀត​លើ​វាលស្មៅ នៃ​ពហុកីឡាដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ក្នុងជំនួប​ជើង​ទី​១​កាលពី​ថ្ងៃទី​១១​ធ្នូ ម៉ាឡេស៊ី​ជា​ម្ចាស់ផ្ទះ ហើយ​លទ្ធផល​បាន​ត្រឹម​ស្មើ គឺ​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ដូចគ្នា​។​

​ដោយឡែក​សម្រាប់​កាតព្វកិច្ច​ចុងក្រោយ ក្រុម​ទាំងពីរ​សុទ្ធតែ​មាន​មហិច្ឆតា​ចង់​ក្លាយជា​ជើងឯក តែ​មិនទាន់​អាច​កំណត់​បានទេ​ថា នរណា​នឹង​ឈ្នះ​ការប្រកួត ត្រូវ​រង់ចាំ​រហូតដល់​បញ្ចប់​ការប្រកួត​សិន​ទើប​ដឹង​។ យ៉ាងណាក៏ដោយ​សម្រាប់​វៀតណាម ហាក់​មានទឹក​ធ្វើស្រែ​ហើយ ព្រោះ​ជា​ការប្រកួត​ក្នុង​ទឹកដី​។ កម្លាំងចិត្ដ​ពី​អ្នកគាំទ្រ អាចជា​កីឡា​ករទី​១២​ជួយ​ដល់​ការប្រកួត​។ ប៉ុន្ដែ​ក៏​មិនត្រូវ​ភ្លេច​ទេពី​ការប្ដេជ្ញាចិត្ដ​របស់ជ​ម្រើសជាតិ​ម៉ាឡេស៊ី ព្រោះ​ម៉ាឡេស៊ី​បាន​ទម្លាក់​ក្រុម​ការពារ​ជើង​ឯង​ថៃ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៕ 

ព័ត៌មានផ្សេងទៀត