អាជ្ញាធរជាតិសំបូរព្រៃគុកហាមពលរដ្ឋលែងសត្វពាហនៈចូលក្នុងបរិវេណប្រាសាទ

24-01-2020 2:30 pm 203

អាជ្ញាធរជាតិសំបូរព្រៃគុក ប្រកាសហាមការលែងសត្វពាហនៈចូលក្នុងបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានប្រាសាទសមបូរព្រៃគុក។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិសំបូរព្រៃគុក។

តាមរយៈសេចក្តីជូនដំណឹងរបស់ អាជ្ញាធរជាតិសំបូរព្រៃគុកបានបញ្ជាក់ថា ពលរដ្ឋដែលរស់នៅក្នុងតំបន់ការពាររមណីដ្ឋានប្រាសាទសំបូរព្រៃគុកដែលមានសត្វពាហនៈគោក្របី គឺំមិនអនុញ្ញាតឱ្យលែងក្នុងបរិវេណប្រាសាទនោះទេ ព្រោះតំបន់រមណីដ្ឋានមានប្រាង្គប្រាសាទជាច្រើនសង់ពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនា និងស្ថាបត្យកម្មល្អឯក ព្រមទាំងជាទីសក្ការៈដ៏ពិសិដ្ឋនៃជាតិខ្មែរ។

ការហាមនេះ ព្រោះកន្លងមកអាជ្ញាធសង្កេតឃើញថា មានសត្វពាហនៈជាច្រើនបានធ្វើឱ្យបាក់បែក និងធ្លាក់ឥដ្ឋនៅតាមប្រាសាទ ម្យ៉ាងទៀតសត្វទាំងនោះបាននាំគ្នាដេកពេលយប់ក្នុងបរិវេណប្រាសាទហើយបន្សល់លាមកធ្វើឱ្យបាត់បង់សោភ័ណភាពប្រាសាទ ជាពិសេសថ្មីៗនេះមានសត្វគោបានដេញជល់ភ្ញៀវទេសចរណបរទេសនិង មន្ត្រីអាជ្ញារជាតិសំបូរព្រៃគុកដែលកំពុងបំពេញការងារទៀតផង។

ក្នុងន័យនេះដើម្បីរក្សាការពារនូវតម្លៃ សោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យក្នុងបរិវេណប្រាសាទ អាជ្ញារជាតិសំបូរព្រៃគុក សហការជាមួយអង្គភាពនគរបាលទេសចរណ និងណគរបាលការពារបេតិកភណ្ឌប្រចាំនៅរមណីដ្ឋានប្រាសាទសំបូរព្រៃគុក នឹងមានវិធានការចាប់ទុករាល់សត្វពាហនៈដែលចូលក្នុងបរិវេណប្រាសាទក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក៕

 

ព័ត៌មានផ្សេងទៀត