សាលាក្រុង​ចេញ​បំរាមហាមដាច់ខាត​​៣​​ចំណុច​​​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​

24-01-2020 10:59 am 303

​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​បំរាម​៣​ចំណុច ក្នុង​ការរៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​។​

​បំរាម​ទាំង​៣​ចំណុច​នោះ រួមមាន​៖

១. មិនឲ្យ​មាន​ការដុ​តផាវ កាំ​ជ្រូច ឬ​បង្ក​សំឡេង​ផ្ទុះ  គ្រប់​ប្រភេទ​ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ​

២. មិន​ឲ្យ​លេង​ល្បែង​គ្រប់​ប្រភេទ ដែល​មាន​លក្ខណៈ​ស៉ីសង​

៣. រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​។​

​ជាមួយគ្នានេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដាក់បទបញ្ជា​ចាប់ពី​ពេលនេះ​តទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឲ្យ​ម៉ឹងម៉ាត់​បំផុត កុំឲ្យ​មាន​ការនាំចូល​ផាវ កាំ​ជ្រូច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែល​មាន​តាំង​លក់ នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត