ជប៉ុនផ្ដល់ជំនួយជិត១៨ម៉ឺនដុល្លារដើម្បីអភិវឌ្ឍន៍គម្រោងចំនួនពីរនៅកម្ពុជា

24-01-2020 10:17 am 121

រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយ ១៧៩, ៣០៨ ដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងចំនួនពីរគឺ ធនធានទឹក និង កសិកម្ម នៅកម្ពុជា ដែលការចុះហត្ថលេខានេះធ្វើឡើងរវាងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងនាយកដ្ឋានធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម និង តំណាងនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត ត្បូងឃ្មុំ កាលពីថ្ងៃទី ២៣ មករា ឆ្នាំ ២០២០។ 

លោក Mikami Masahiro មានប្រសាសន៍ថាទឹកប្រាក់សរុបចំនួន ៩០,០០០ ដុល្លារ នឹងប្រើប្រាស់នៅក្នុងដើម្បីស្តារប្រព័ន្ធធារាសាស្ត្រកោះស្វាយ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែក ថវិកាដែលនៅសល់ នឹងប្រើប្រាស់ដើម្បីពង្រឹងសហករណ៍កសិកម្មនៅស្រុកមេមត់ និង ស្រុកដំរីស ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា ជំនួយនេះគឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់គម្រោងសន្តិសុខមនុស្សធម៌ (KUSANONE Grant) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតនៅកម្រិតមូលដ្ឋាននៅកម្ពុជា៕

 

ព័ត៌មានផ្សេងទៀត