លោក​ហ៊ុនសែន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​​និង​គ្រោះថ្នាក់​ចរាចរណ៍​​

24-01-2020 10:07 am 145

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាមរយ​:​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់លោក នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២ ០២០​នេះ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កាត់​សែស្រឡាយ​ចិន​ទាំងអស់​សូម​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ និង​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​បើកបរ​ទៅគ្រប់​ទីកន្លែង​។​

​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​ខ្លឹមសារ​ទាំងស្រុង​ថា​៖ “​ជូនពរ​ចូលឆ្នាំ​ចិន Gong Xi Fa Cai ២០២០​ខ្ញុំ​និង​ភរិយា​សូម​ចូលរួម​អបអរសាទរ​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី​២៤ មករា​។ ទន្ទឹមនឹងនេះ​ដែរ សូម​បងប្អូន​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាស់សែន ធូប និង ទៀន​… ដើម្បី​ចៀសវាង​កុំអោយ​មាន​អគ្គីភ័យ​កើតឡើង​ដែល​ធ្វើអោយ​រំខាន​ក្នុង​ថ្ងៃ​ចូលឆ្នាំ ព្រោះតែ​ការធ្វេសប្រហែស​

​ក្នុងថ្ងៃនេះ ក៏មាន​បងប្អូន​មួយចំនួន​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​។ សូម​បើកបរ​គោរព​ច្បាប់​ច​រា ច​រណ៍ កុំ​ផឹក​ស្រវឹង​ក្នុងពេល​បើកបរ ត្រូវមាន​ការយោគយល់​គ្នា និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ទោះបី​បើកបរ​ជិត​ឬ​ឆ្ងាយ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទាំងអស់គ្នា​។ ខ្ញុំ​និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំ​ណា​ល្អ ជោគជ័យ និង​ហេ​ហេង​គ្រប់ៗ​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី ២០២០ នេះ​តទៅ​! អរគុណ​សន្តិភាព​”៕

ព័ត៌មានផ្សេងទៀត