លោក​ហ៊ុនសែន​​៖ពេល​បុណ្យទាន​ម្តងៗ​ គឺ​បាន​រឹតចំណង​មិត្តភាពរ​វា​ង​ជាតិ​សាសន៍​គ្រប់​ប្រទេស​​

24-01-2020 8:54 am 138

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា តាមរយៈ​ពិធី​បុណ្យទាន​ម្តងៗ គឺ​បាន​រឹត​ចំណងមិត្តភាព មេត្រី​ភាព សាមគ្គីភាព និង​ការស្រឡាញ់​រាប់អាន​និង​កាន់តែ​មាន​ភាពស្និទ្ធស្នាល រវាង​ជាតិ​សាសន៍​មួយ​ទៅ ជាតិ​សាសន៍​មួយទៀត ដែល​កំពុង​រស់នៅ​ក្រោម​ដំបូល នៃ​សន្តិភាព​។​

​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក នៅ​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ​២០២០​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានសរសេរថា ស្របពេល​ដែល​ពិធី​សែន​ចូលឆ្នាំ​ចិន នឹង​ចូល​មកដល់​ថ្ងៃ​ទី​២៤ ខែម​ករានេះ គឺ​បងប្អូន​ខ្មែរ​-​ចិន និង​បងប្អូន​ខ្មែរ​មួយចំនួនធំ​នៅ​ទូទាំងប្រទេស​ក៏បាន​ត្រៀម​រៀបចំខ្លួន​រួចស្រេច​ហើយ​ដើម្បី​ចូលរួម​អបអរសាទរ និង​សប្បាយរីករាយ​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់គ្នា​។​

​លោក​នាយករដ្ឋមន្ត្រី​បន្តថា “​តាមរយៈ​ពិធី​បុណ្យទាន​ម្តងៗ គឺ​បាន​រឹត​ចំណងមិត្តភាព មេត្រី​ភាព សាមគ្គីភាព និង​ការស្រឡាញ់​រាប់អាន និង​កាន់តែ​មាន​ភាពស្និទ្ធស្នាល​រវាង​ជាតិ​សាសន៍​យើង​ទូទាំងប្រទេស​ដែល​កំពុង​រស់នៅ​សុខដុម​ក្រោម​ដំបូល​សន្តិភាព​ជាមួយគ្នា​”​។ 

​នៅ​ក្នង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី ក៏បាន​ជូន​ដល់​ពរ​ពលរដ្ឋ​ខ្មែរ​-​ចិន និង​ពលរដ្ឋ​ទូទាំងប្រទេស បាន​សុខ​សប្បាយរីករាយ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន ខាងមុខនេះ​ផងដែរ​៕

 ពាក្យគន្លឹះ  លោក​ហ៊ុនសែនបុណ្យទាន

ព័ត៌មានផ្សេងទៀត