លោក​ទៀ បាញ់​និង​គណៈប្រតិភូ​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ​៦​ថ្ងៃ​នៅ​តួ​ក​គី​

23-01-2020 4:18 pm 144

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល ៦​ថ្ងៃ នៅ​ប្រទេស​តួ​ក​គី ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០ តប​តាម​ការអញ្ជើញ​របស់​លោក ហ៊ូ​លូ​ស៊ី អាការ៍ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តួ​ក​គី​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​មករា​។​

​នៅក្នុង​សេចក្តីប្រកាស​បានឲ្យ​ដឹង​បន្ថែម​ថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​អង់កា​រ៉ា ប្រទេស​តួ​ក​គៅ លោក​ទៀ បាញ់ និង​គណៈប្រតិភូ​គ្រោង​នឹង​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សាធារណរដ្ឋ​តួ​ក​គី ស្ដីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង ២​ផងដែរ​៕

 ពាក្យគន្លឹះ  លោកទៀ បាញ់

ព័ត៌មានផ្សេងទៀត