​មេធាវី​រដ្ឋាភិបាល​​និង​មេធាវី​លោក​កឹម សុខា​​មាន​ជំនឿ​រៀងខ្លួន​លើ​ភស្តុតាង​ឃ្លីប​វីដេអូ​ថ្មី​​

23-01-2020 3:50 pm 440

​ក្រោយ​សវនាការ​បន្ត​ជំនុំជម្រះ​ក្ដី​លោក កឹម សុខា លើ​សំណុំរឿង​ក្បត់ជាតិ បានចាប់ផ្ដើម ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បានដាក់​ភស្តុតាង​ផ្សេងៗ ជូន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ រួមទាំង​ឃ្លីប​វីដេអូ​ដែល​លោក កឹម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងស្រុង​ជាង​មួយ​ម៉ោង ចាក់​បង្ហាញ​ក្នុង​អង្គ​សវនាការ រួមទាំង​ឃ្លីប​វីដេអូ​ជាង​២​នាទី របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ យកមក​ចាក់​បញ្ចាំង​ផ្ទៀតផ្ទាត់​គ្នា​ផងដែរ​។ ឃ្លីប​វីដេអូ​ដែល​លោក កឹម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី ជា​ភស្តុតាង​ថ្មី ដាក់​ដោយ​ក្រុម​មេធាវី​លោក កឹម សុខា នោះ ត្រូវបាន​លោក គី តិច ថា​ឃ្លីប​វីដេអូ​នេះ ជា​ការដាក់បន្ទុក​លើ​លោក កឹម សុខា ហើយ​ជា​ដូ​មួយដែល​លោក​មានសង្ឃឹ​ម​ឈ្នះ​ក្ដី​។ ដោយឡែក​មេធាវី លោក កឹម សុខា វិញ លោក ចាន់ ចេង មាន​ជំនឿ​ង​ថា​វីដេអូ​នេះ នឹង​ជួយ​កូនក្ដី​របស់លោក​ឱ្យ​រួចផុត​ពី​ការចោទប្រកាន់​ផងដែរ​។ ជា​បន្ត​សូម​ស្ដាប់​មេធាវី​ទាំង​សង​លើកឡើង​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត