ព្រឹក​នេះ​អង្គភាព​អ្នកនាំពាក្យ​នឹង​ធ្វើ​សន្និសីទ​ពី​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​

23-01-2020 9:02 am 140

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០​នេះ នឹង​រៀបចំ​ធ្វើ​សន្នីសីទ​សារព័ត៌មាន​លើ​ប្រធានបទ ស្តីពី «​វឌ្ឍនភាព​របស់​ក្រសួង​សុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​»​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​ថា សន្និសីទ​នេះ​មាន​ទិសដៅ និង​គោលបំណង ដើម្បី​បង្ហាញជូន​សាធារណជន​ឲ្យបាន​ដឹង និង​បាន​យល់​ពី​សកម្មភាព និង​សមិទ្ធផល​របស់​ក្រសួង​សុខាភិបាល ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​។ ពិសេស ដើម្បី​បញ្ជាក់​ពី​បច្ចុប្បន្នភាព និង​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស ដើម្បី​លើកកម្ពស់​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការការពា​រសុខ​ភាព​ពី​ជំងឺឆ្លង​នេះ​៕

ព័ត៌មានផ្សេងទៀត