ក្រុម​មេធាវី​លោក​កឹម សុខា​ផ្ដើម​ដាក់​ភស្តុតាង​ផ្សេងៗ​ជូន​តុលាការ​

22-01-2020 6:22 pm 964

​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​”​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​”​របស់​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា រយៈពេល​២​ថ្ងៃ​ចាប់ពី នៅ​ថ្ងៃទី​២២ និង ២៣ ខែមករា​ឆ្នាំ​២០២០​។ ក្នុង​សវនាការ​ជំនុំជម្រះ​នា​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២០ ក្រុម​មេធាវី​លោក​កឹម សុខា បាន​ផ្ដើម​ដាក់​ភស្តុតាង​ផ្សេងៗ រួមទាំង​វីដេអូ​ក្លី​បដែល​លោក​កឹម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ដោះ​បន្ទុក​កូនក្ដី​ខ្លួន ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ ក្បត់ជាតិ​នេះ​។ នៅក្នុង​សវនាការ​ដែល​កំពុង​បន្ត​នេះដែរ សង្កេតឃើញ​មានរឿង​កម្រ​មួយ​បាន​កើតឡើង បន្ទាប់ពី​ក្រុម​មេធាវី​រដ្ឋាភិបាល ថា​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ មានការ​លម្អៀង​ទៅខាង​លោក​កឹម សុខា​។​

​ចង់ដឹង​លម្អិត​បន្ថែម​ជុំវិញ​សវនាការ​ជំនុំជម្រះ​លោក កឹម សុខា​ថ្ងៃទី​២២​ខែមករា​ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច​? មាន​ការលើកឡើង​យ៉ាងណាខ្លះ ពី​ក្រុម​មេធាវី ក៏ដូចជា​អ្នកតាមដាន​មកពី​អង្គការ​សង្គម​ស៊ីវិល សូម​ស្តាប់​សេចក្តីរាយការណ៍​ពី​សេង បារាំង​ដែល​សាកសួរ​ដោយ​អ៊ុន សុខ​ឡា​!

សំឡេង៖

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត