សេចក្ដីព្រាងច្បាប់ បទល្មើស​បច្ចេកវិទ្យា បន្ដ​ប្រជុំពិភាក្សា​​នៅ​ក្រសួងមហាផ្ទៃ​

22-01-2020 5:00 pm 185
រូបភាព​​ពីហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ

​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២២​មករា​នេះ បាន​បន្ដ​បើក​កិច្ចប្រជុំ​ពិភាក្សា​និង​ពិនិត្យ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​។ កិច្ចប្រជុំ​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់លោក​ប៊ុន ហុន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​ប្រព្រឹត្ដទៅនៅ​ទីស្ដីការក្រសួ​ង​មហាផ្ទៃ​។ កិច្ចប្រជុំ​មាន​ការចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន​នានា​របស់​ក្រសួងមហាផ្ទៃ មេធាវី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា មន្ត្រី​ជំនួយការ​ផ្នែក​ច្បាប់​FBI មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​របស់​ក្រសួងមហាផ្ទៃ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​គួររម្លឹកថា កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​បំណង​ធានា​សុច្ចរិត​ភាព​នៃ​ការប្រើប្រាស់ ការគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យ​កុំព្យូទ័រ និង​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​។ លើសពីនេះ​ដើម្បី​ការពារ​សិទ្ធិសេរីភាព​បុគ្គល ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្ដ​បទល្មើ​សតា​ម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ជាងនេះទៅទៀត​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ដ​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ប្រព្រឹត្ដ​ក្នុងឬ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំឲ្យ​ប៉ះពាល់​ដល់​រូបវន្ដបុគ្គល នីតិបុគ្គល សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ឬ​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕


ព័ត៌មានផ្សេងទៀត