រកឃើញ​​ជនជាតិ​​ថៃ​​ម្នាក់​​បាន​ឆ្លង​​ជំងឺ​​រលាក​សួត​ថ្មី​​ដំបូង​គេ​

22-01-2020 2:50 pm 1533
អាជ្ញាធរ​ថៃ​​កំពុង​​ត្រួត​ពិនិត្យ​អ្នកដំណើរ

ក្រសួងសុខាភិបាល​ថៃ​នៅ​ថ្ងៃទី​២២​មករា​នេះ​បាន​បញ្ជាក់ថា ស្ដ្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ដ​Nakhon Pathom គឺជា​ជនជាតិ​ថៃ​ដំបូង​បំផុត​បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​។ ស្ដ្រី​រូប​នេះបាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ ហើយ​ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា ពិតជា​បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​កូរ៉ូណា​វីរុ​សពិត​ប្រាកដមែន​។ 

​បច្ចុប្បន្ន​នៅ​ក្នុងប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​បួន​នាក់​ហើយ បីនាក់​ជា​អ្នកទេសចរ​ជន​ជាតិចិន​និង​ម្នាក់​ជា​ជនជាតិ​ថៃ​។ ជនជាតិ​ចិន​ទី​ពីរ​ដែល​ឆ្លង​ជំងឺ​នេះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ ក្រសួងសុខាភិបាល​ថៃ​បាន​ព្យាយាម​ប្រកាសអាសន្ន​ពី​ជំងឺ​នេះ ដោយសារតែ​វា​ជា​ជំងឺ​បង្កដោយ​វីរុស​ស្រដៀង​នឹង​ជំងឺ​សារ​។ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏​កំពុង​ចាត់វិធានការ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​នេះ​ផងដែរ​៕

 ពាក្យគន្លឹះ  ថៃជំងឺរលាកសួតថ្មី

ព័ត៌មានផ្សេងទៀត