លោក​ដូណាល់ ត្រាំ​​ឆ្លៀត​អួត​​ពី​សេដ្ឋកិច្ច​​អាមេរិក​​ក្នុង​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​

22-01-2020 9:33 am 347
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​៥០​បានចាប់ផ្ដើម​ហើយ នៅក្នុង​ទីក្រុង​Davos​ប្រទេស​ស្វីស​កាលពី​ថ្ងៃទី​២១​មករា​ឆ្នាំ​២០២០​នេះ​មាន​រយៈពេល​បួន​ថ្ងៃ ក្រោម​វត្ដ​មាន​ចូលរួម​ពី​មេដឹកនាំ​អន្ដរជាតិ​ជាច្រើនរូប ក្នុងនោះ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក៏​ចូលរួម​ផងដែរ ជា​លើកដំបូង​ក្នុង​រយៈពេល​២​ឆ្នាំ​។ លោក​ត្រាំ​ក៏បាន​ឡើង​ថ្លែង​សុន្ទរកថា​ពាក់ព័ន្ធ​សេដ្ឋកិច្ច​របស់​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​របស់លោក​។ 

​លោក​ត្រាំ​គូសបញ្ជាក់ថា សមិទ្ធផល​សេដ្ឋកិច្ច​សម្រេចបាន​នៅ​អាមេរិក​ពិតជា​ធំធេង​ណាស់​ស្ថិតក្រោម​ការដឹកនាំ​របស់លោក​។ អាមេរិក​កំពុង​យកឈ្នះ​និង​កំពុង​រីកចម្រើន​គួរឲ្យកត់សម្គាល់ ជា​រឿង​មិន​ធ្លាប់មាន​ទេ​ពីមុនមក​។ ថ្លែង​ចំពោះមុខ​មេដឹកនាំ​នានា​លោក​ត្រាំ​សង្កត់ធ្ងន់ថា លោក​បានចាប់ផ្ដើម​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ឡើងវិញ​ហើយ ព្រោះ​អាមេរិក​កំពុងស្ថិត​ក្នុងស្ថានភាព​មាន​កំណើនសេដ្ឋកិច្ច ជា​អ្វីដែល​ពិភពលោក​មិន​ធ្លាប់​បានឃើញ​។ លោក​ពិតជា​មាន​មោទនភាព​ណាស់​។ 

​គួរ​បញ្ជាក់ថា លោក​ដូណាល់ ត្រាំ​នឹង​ស្នាក់នៅ​ទីក្រុង​Davos​រយៈពេល​ពីរ​ថ្ងៃ ហើយ​លោក​នឹង​បន្ដ​ជួប​មេដឹកនាំ​អន្ដរជាតិ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​សំខាន់ៗ​៕

ព័ត៌មានផ្សេងទៀត