កូនខ្មែរ​បង្ហើប​ពី​គម្រោង​​បង្កើត​​មនុស្ស​យន្ត​ឆ្លាតវ័យ​ជំនាន់​​ទី​២​​

21-01-2020 5:06 pm 363

​នេះ​ជា​មនុស្ស​យន្ត Robot Cam (​រ៉ូបូត ខេ​ម​) ដែល​ជា​មនុស្ស​យន្ត​ជំនាន់​ទី​១ បង្កើតឡើង​ដោយ​សាស្ត្រាចារ្យ និង​សិស្ស​និស្សិត​មួយក្រុម មាន​សមាជិក​ប្រមាណ​ជាង​១០​នាក់ នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ព្រះកុសមៈ​។ 
​លោក​សុភ័ណ វោហា សាស្ត្រាចារ្យ​បច្ចេកទេស នៃ​ការបង្កើត​មនុស្ស​យន្ត ព្រះកុសមៈ បានបញ្ជាក់​ថា ការច្នៃ​បង្កើត​មនុស្ស​យន្ត​នេះ​ឡើង ដើម្បី​បង្ហាញ​ពី​ការ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា និង​ដើម្បី​ឲ្យ​សិស្ស​និស្សិត​ចាប់ផ្តើម ក្នុង​ការសិក្សា​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​បើ​គិត​មកដល់ពេលនេះ រ៉ូបូ​ត​មួយនេះ មាន​អាយុ​ជាង​១​ឆ្នាំ​ហើយ​។ ក្រោយ​ការបង្កើត​នៅក្នុង​ឆ្នាំ​២០១៩ រ៉ូបូ​ត​ខេម ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន និង​ការចូលរួម​ពិ​ពរ​ណ៌​បច្ចេកវិទ្យា​ជាច្រើ​ន​ផងដែរ​។​

​មនុស្ស​យន្ត រ៉ូបូ​ត​ខេម អាច​ដើរ​បាន​ក្នុង​កម្រិត​បោះជំហាន​ខ្លីៗ ការប្រាស្រ័យ​ទាក់ទង​ជា​មនុស្ស និង​ឆ្លើយ​សំណួរ​បាន​ចំនួន​២​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ អ្វី​ដែល​ពិសេស​គឺ​ការចាប់យក​រូបភាព ពី​កាមេរ៉ា​មួយ​គ្រាប់ នៅ​ចំ​កណ្តាល​ថ្ងាស​របស់​មនុស្ស​យន្ត ក្នុងការ​ចំណាំ​មុខ​អ្នក​ដែល​ធ្លាប់បាន​និយាយ​ជាមួយ​ខ្លួន​។​

​យ៉ាងណាមិញ លោក​សុភ័ណ វោហា បាន​បង្ហើប​ប្រាប់ថា លោក​មាន​គម្រោង​ក្នុង​ការបង្កើត​មនុស្ស​ជំនាន់​ទី​២ ដែល​ជា​មនុស្ស​យន្ត​វ័យ​ឆ្លាត និង​មាន​លក្ខណៈ​ស្រដៀង​នឹង​មនុស្ស​។ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថិត​ក្នុង​សិក្សា ស្រាវជ្រាវ​នៅ​ឡើយ​។​

​យ៉ាងណាមិញ តាមរយៈ​ស្នាដៃ​បង្កើត​មនុស្ស​ដំបូង នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺជា​ការបោះ​ជំហាន​មួយ​លើ​វិស័យ​បច្ចេកវិទ្យា​។ យើង​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត​ដ៏​ឆាប់​ខាងមុខ​នេះ កូន​ខ្មែរ​នឹង​អាច​សម្រេចបាន​នូវ​ក្តី​បំណង​ក្នុង​ការបង្កើត​មនុស្ស​ដ៏​ឆ្លាត​វ៉ៃ មិន​ឲ្យ​ចាញ់​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​នោះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត