ក្រុម​អ្នកប្រជាធិបតេយ្យ​​កំពុង​បោះដៃ​រកគ្នា​ ខណៈ​មិន​រំពឹង​​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​!​

19-01-2020 3:16 pm 1659
រូបកណ្តាល(ឆ្វេង) លោកសាម អ៊ីន អគ្គលេខា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកជីវ កត្តា(ស្តាំ) ប្រធានស្ថាបនិកគណបក្សខ្មែរស្រឡាញ់ជាតិ

​ក្រុម​គណបក្សនយោបាយ​ចំនួន​ពីរ ដែល​មួយ​ត្រូវគេ​ស្គាល់​ថា ជា​គណបក្ស​បន្ត​មត៌ក​ពី​លោក​បណ្ឌិត​កែម ឡី គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​មួយទៀត ជា​ក្រុម​គណបក្ស​ទើប​បង្កើត​ថ្មី ដោយ​អះអាង នឹង​បន្ត​ស្មារតី​សង្គ្រោះ​ជាតិ គឺ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ កំពុង​បោះដៃ​រកគ្នា ដើម្បី​ជជែក រក​ចំណុចរួម ឆ្ពោះទៅរក​ការបង្រួបបង្រួម ឬ​សហការគ្នា តាម​សេណារីយោ​ណាមួយ ខណៈ​ពួកគេ​អះអាង ពី​ការមិន​រំពឹងថា គណបក្ស​សង្គ្រោះ​ជាតិ អាច​រស់​ឡើងវិញ​ឡើយ​។​

​តើ​ការរួបរួម​ក្រុម​អ្នកប្រជាធិបតេយ្យ​ជំនាន់​ក្រោយ​ទាំងនេះ អាចបង្កើត​ជា​កម្លាំង​ធំ ដើម្បី​តទល់​ជាមួយ​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃនេះ បាន​ដែរឬទេ​?

​យើង​មាន​វាគ្មិន​២​រូប គឺ​លោក​ខឺ​យ ស៊ី​នឿន ជា​សហ​ស្ថាបនិក​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​អះអាងថា​ក្រុម​ខ្លួន នឹង​បន្ត​ស្មារតី​សង្គ្រោះ​ជាតិ និង​លោក​បណ្ឌិត​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចូលខ្លួន​មក​បកស្រាយ តាមរយៈ​ការសាកសួរ​ពី​ខុន ប៊ុន​ថុល នៃ​វិទ្យុ​វា​យោ ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត