មួយ​​សប្ដាហ៍​​ក្រោយ​ភ្នំភ្លើង​ផ្ទុះ​​អាជ្ញាធរ​ហ្វីលីពីន​​នៅតែ​ប្រកាស​អាសន្ន​​ពី​គ្រោះថ្នាក់​

19-01-2020 11:00 am 179
ភ្នំភ្លើងតាអាល់កំពុងផ្លុំផ្សែងឡើងទៅលើអាកាស

​រយៈពេល​មួយ​សប្ដាហ៍​ហើយ​ដែល​ភ្នំភ្លើង​តា​អាល់​នៅ​ហ្វីលីពីន​មាន​ចលនា ប៉ុន្ដែ​អាជ្ញាធរ​នៅ​ប្រកាស​អាសន្នឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័​ត្ន​ដដែល​។ ភ្នំភ្លើង​ដែល​ស្ថិត​លើ​កោះ​លូ​ហ្ស៊ុន​មួយនេះ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ានីល ចាប់ផ្ដើម​មាន​ចលនា​កាលពី​ថ្ងៃទី​១២​មករា​។ វា​បាន​ផ្លុំ​ផ្សែង​ឡើង​ទៅលើ​អាកាស​កម្ពស់​ប្រមាណ​១៥,០០០​ម៉ែត្រ និង​បាន​ព្រួស​ផេះ​គ្របដណ្ដប់​លើ​តំបន់​ក្បែរៗ​នោះ​ផងដែរ​។ ការ​បំផ្ទុះ​នេះ​គេ​ជឿជាក់ថា​គ្រាន់​ជា​ចំហាយ​របស់​ភ្នំភ្លើង​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​បានប្រកាស​ណែនាំ​ដល់​ប្រជាជន​ដែល​រស់នៅ​ចម្ងាយ​១៤​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង ត្រូវតែ​ជម្លៀស​ខ្លួន​ចេញពី​លំនៅឋាន​។ នាយកដ្ឋាន​កសិកម្ម​ហ្វីលីពីន​បាន​បញ្ជាក់ថា​ដំណាំ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​ស្រូវ​និង​ពោត​ត្រូវបាន​បំផ្លាញ​។ តាម​របាយការណ៍​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​អាចមាន​រហូតដល់​៦០​លាន​ដុល្លារ​។ វិទ្យាស្ថាន​សិក្សា​ពី​ភ្នំភ្លើង​របស់​ហ្វីលីពីន​បាន​បញ្ជាក់ថា កម្ពស់​ផ្សែងហុយ​ចេញពី​ភ្នំភ្លើង​តា​អាល់​បាន​ធ្លាក់ចុះ​ដល់​ប្រហែល​៨០០​ម៉ែត្រ ប៉ុន្ដែ​ភ្នំភ្លើង​នៅ​បន្ដសកម្មភាព​រញ្ជួយ​ដដែល​។ វិទ្យាស្ថាន​បាន​ព្រមាន​ពី​ការផ្ទុះ​ឡើង​បន្ដទៀត​និង​ឲ្យ​រក្សា​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​៕

ព័ត៌មានផ្សេងទៀត