អធិការរងស្រុកក្រូចឆ្មារ៖ ករណីសិស្ស៤១នាក់សន្លប់ ប្រហែលមិនដោយសារខ្យល់ពុលទេ

18-01-2020 7:00 pm 389

សិស្សវិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៤១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ តាំងពីរសៀលថ្ងៃទី១៧ ខែមករា រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករានេះ។ សិស្សដែលដួលសន្លប់ ភាគច្រើនជាសិស្សស្រីនេះ ត្រូវបានដឹកទៅសង្គ្រោះព្យាបាលភ្លាម ដោយពុំមាននរណាម្នាក់ មានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ 

ជាការកត់សម្គាល់ ករណីសិស្សដួលសន្លប់នេះ បានកើតឡើងស្របពេល ដែលក្រសួងបរិស្ថាន ប្រកាសពីការចាត់វិធានការបន្ទាន់ទប់ស្កាត់ បញ្ហាខ្យល់ពុលនៅក្នុងបរិយាកាស។ 

លោកវ៉ាន់ សម្បត្តិ អធិការរងស្រុកក្រូចឆ្មារ បានប្រាប់វិទ្យុវាយោថា ករណីនេះ ប្រហែលជាមិនពាក់ព័ន្ធនឹងបញ្ហាខ្យល់ពុលនោះទេ តែយ៉ាងណា មានតែការរង់ចាំលទ្ធផលពិនិត្យពីគ្រូពេទ្យតែប៉ុណ្ណោះ។ ជាបន្តសូមស្តាប់កិច្ចសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកវ៉ាន់ សម្បត្តិ អធិការរងស្រុកក្រូចឆ្មារ ដូចតទៅ៖ 

សំឡេង

ព័ត៌មានផ្សេងទៀត