ពិសា​ថ្នាំ​នឹង​ទឹក​ក្តៅ​ប្រយ័ត្ន​គ្រោះថ្នាក់​!

18-01-2020 4:29 pm 284

​មនុស្ស​មួយចំនួន​ជឿថា ការ​ពិសា​ថ្នាំ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ ជួយ​ឲ្យ​ជំងឺ​ឆាប់​ជា ប៉ុន្តែ​គ្រូពេទ្យ តែង​ណែនាំ ឲ្យ​ពិសា​ថ្នាំ​ជាមួយ​ទឹក ដែលមាន​សីតុណ្ហភាព​ធម្មតា ឬ​ត្រជាក់​ច្រើនជាង​។ ការ​ពិសា​ថ្នាំ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ អាច​នាំឲ្យ​ពិសា​ទឹកបាន​តិចតួច ដោយសារតែ​ទឹក​នោះ​ក្តៅ ដូច្នេះ ថ្នាំ​មិនអាច​ធ្លាក់​ទៅដល់​ក្រពះ​បាន ហើយ​អាច​ជាប់​ទើរ នៅត្រង់​បំពង់​អាហារ និង​កាត់​បំពង់​អាហារ​រហូតដល់​រលាក​។ ដូច្នេះ គួរ​ពិសា​ទឹក​ត្រជាក់​ធម្មតា​ពេល​លេបថ្នាំ ហើយ​ពិសា​ទឹក​តាម​ពីក្រោយ ឲ្យបាន​ច្រើនៗ ដើម្បីឲ្យ​ច្បាស់​ថា គ្រាប់​ថ្នាំ​ធ្លាក់​ដល់​ក្រពះ​ពិតប្រាកដ​។ ចំពោះ​ថ្នាំ​ដែល​ត្រូវ​ពិសា មុនពេល​ចូល​គេង គួរ​ពិសា មុនពេល​ចូល​គេង ៣០​នាទី និង​ចៀសវាង​ពិសា​ថ្នាំ​រួច​ចូល​គេង​ភ្លាម​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត