មូលហេតុនិងវិធីទប់ស្កាត់ការធាត់ដុះក្បាលពោះ

17-01-2020 4:24 pm 67
  ស្តាប់
ស្តាប់ជាសំឡេង
  រូបរាងធាត់ដុះក្បាលពោះកំពីងមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាចង់បានឡើយ ដោយឡែករូបរាងស្រឡូនស្អាតសង្ហា ក្បាលពោះរាបស្មើឯណេះទេទើបជាតម្រូវការរបស់មនុស្សទូទៅពិសេសស្រ្តី។ អ្វីដែលគិតមិនមែនចេះតែបាននោះឡើយ ពោលមានមនុស្សជាច្រើនបានកំពុងតែបរាជ័យចំពោះរឿងនេះ ព្រោះព្យាយាមយ៉ាងណាក៏នៅតែធាត់ដុះក្បាលពោះអាក្រក់មើល ទាំងមិនដឹងពីមូលហេតុ ទោះបីធ្លាប់អនុវត្តន៍វិធីសម្រកច្រើនយ៉ាងណាក៏ដោយ។ មកពីមូលហេតុអ្វីបានជាធាត់អ្នកដុះក្បាលពោះ? តើមានវិធីអ្វីខ្លះដើម្បីទប់ស្កាត់បញ្ហានេះមិនឲ្យកើតឡើង? 

 

បើតាមការសន្និដ្ឋានរបស់អ្នកវេជ្ជសាស្ដ្របានបញ្ជាក់ថា កាលដែលធ្វើឱ្យបុរសនិងស្ដ្រីដុះក្បាលពោះនោះអាចមានកត្ដាពីរយ៉ាងគឺបណ្ដាលមកពីឡើងនូវទម្ងន់និងបណ្ដាលមកពីមានរោគធាត់ ទើបធ្វើឱ្យខ្លាញ់ក្បាលពោះរបស់លោកអ្នកកាន់តែធំធាត់ ដែលគេហៅថាដុះក្បាលពោះ។

 

មូលហេតុដែល បណ្ដាលឱ្យមានអាការៈដុះក្បាលពោះ ពោលគឺមានច្រើនយ៉ាងខុសៗគ្នាមិនមែនកើតឡើងដោយសារតំណពូជនោះឡើយ។ បញ្ហាដំបូងអាចមកពីលោកអ្នកមួយចំនួនមានទម្លាប់ទទួលទានច្រើន ហើយក្មេងដែលមានអាយុស្ថិតក្រោម១០ឆ្នាំមួយចំនួនមានអាការៈធាត់ខ្លាំង ដែលទម្ងន់របស់គេមិនសក្ដិសមទៅនឹងអាយុនោះ ក៏បានបង្ហាញឱ្យឃើញថាក្មេងនោះចូលចិត្ដញ៉ាំច្រើន ជាពិសេសអាហារដែលមានជាតិខ្លាញ់ ប្រភែទដូចជា ហេមប៊ឺហ្គ៊ឺ ឬភ្លៅមាន់អាំងជាដើម។

យ៉ាងណាមិញការទទួលទានបែបនេះបានជំរុញឱ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួន ហើយលោកអ្នកមួយចំនួនទៀតមានទម្លាប់ញ៉ាំអាហារបន្ថែមឬមិនទុកឱ្យមាត់ទំនេរឡើយ ចេះតែរកអាហារនេះអាហារនោះដើម្បីកំដរមាត់មិនឲ្យនៅស្ងៀម បញ្ហានេះក៏បណ្ដាលឱ្យលោកអ្នកធាត់ផងដែរ ជាពិសេសចំពោះស្ដ្រី។ ដោយឡែកមួយទៀតការមិនបានធ្វើការហាត់ប្រាណឱ្យបានទៀងទាត់និងត្រឹមត្រូវក៏ អាចជំរុញឱ្យអ្នកឡើងគីឡូរហូតឈានដល់មានអាការដុះក្បាលពោះទៀតផង។ ក្រៅពីនេះមិនសូវហូបច្រើនតែនៅតែធាត់  ក៏ដោយសារតែអាហារមួយចំនួនដែលទទួលទានចូលនោះ មានសារជាតិមិនល្អមួយចំនួនធ្វើឲ្យអ្នកឡើងគីឡូ។

លោកអ្នកអាចកត់សម្កាល់ថាខ្លួនឯងកំពុងឡើងគីឡូតាមរយៈការថ្លឹងទម្ងន់ ចាប់ផ្ដើមដុះក្បាលពោះ មានអាការហត់មិនអាចទ្រាំនឹងកម្ដៅថ្ងៃបាន ឬត្រូវកម្ដៅថ្ងៃក៏ហត់មានអារម្មណ៍លំបាកក្នុងខ្លួនជាដើម ពិបាកក្នុងការស្លៀកពាក់មិនដូចមុនជាដើម។ ជួនកាលអាចមានវិបត្ដិតាមប្រព័ន្ធរំលាយអាហារ ចូលចិត្ដដេកច្រើន បែកញើសច្រើន ចំពោះស្ដ្រីវិញ បត់ជើងតូចមិនដឹងខ្លួន ឈឺសន្លាក់ដៃជើងគ្រប់ពេលវេលា។ យ៉ាងណាអាការៈធាត់ដុះក្បាលពោះមិនត្រឹមតែធ្វើឲ្យរូបរាងរបស់ផ្លាស់ប្ដូរអាក្រក់មើលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យអ្នកប្រឈមមុខទៅនឹងជំងឺជាច្រើនដូចជា៖

- ជម្ងឺលើសជាតិខ្លាញ់ ដែលអាចបង្កឱ្យមានការស្ទះសរសៃឈាម ពេលនោះសរីរាង្គមួយចំនួនត្រូវបានកាត់ផ្ដាច់ ដូចជាខួរក្បាល បេះដូងជាដើម។

- លោកអ្នកអាចប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមប្រភេទ២ ព្រោះថាជំងឺទឹកនោមផ្អែមប្រភេទ២នេះច្រើនកើតឡើងទៅលើមនុស្សធាត់។

- អាចបង្កឱ្យឡើងជាតិអាស៊ីត ហើយជាតិអាស៊ីតនេះអាចធ្វើឱ្យអ្នកឈឺតាមសន្លាក់ ជាពិសេស សន្លាក់មេជើង បង្កឱ្យមានក្រួសក្នុងតម្រងនោម ជាពិសេសជម្ងឺលើសឈាម ថែមទាំងអាចឈឺចាប់ដល់សន្លាក់ឆ្អឹង ដោយសារតែទម្ងន់ធ្ងន់ខ្លាំងពេក។

- ជំងឺភ្នាសសសៃឈាមក្រហមក្រាស់ បណ្ដាលមកពីកោសិកាខ្លាញ់ក្នុងពោះផលិតសារធាតុនាំឲ្យរលាកផ្សេងៗដែលបំផ្លាញកោសិការាងកាយ 

 ដូចច្នេះហើយដើម្បីទប់ស្កាត់នឹងជៀសឲ្យផុតពីបញ្ហាជាច្រើនដូចបានរៀបរាប់ខាងលើ អ្នកគួរអនុវត្តន៍តាមដូចចំណុចខាងក្រោម៖

១ ត្រូវកាត់បន្ថយទម្ងន់  អ្នកត្រូវទទួលទានអាហារឱ្យបានទៀងទាត់ក្នុងមួយថ្ងៃត្រឹមតែ៥០០កាឡូរីប៉ុណ្ណោះ វាអាចគ្រប់គ្រាន់សម្រាប់ទៅចិញ្ចឹមសារពាង្គកាយអ្នកបានហើយ។ អាហារ ៥០០កាឡូរីនេះ អាចកាត់បន្ថយទម្ងន់លោកអ្នករហូតដល់កន្លះគីឡូក្នុងមួយសប្ដាហ៍ ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។ 

 ២ មិនត្រូវកាត់បន្ថយទម្ងន់ដោយប្រើជាតិតែឬកាហ្វេឡើយ

ជាតិកាហ្វេនិងតែ អាចផ្ដល់ផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យមានអាការថប់ដង្ហើមដោយសារតែកាឡូរី នៅក្នុងឈាមប្រែប្រួលនឹងបាត់លំនឹង។ ការជ្រើសរើសយកជាតិតែឬកាហ្វេ មកធ្វើការសម្រកទម្ងន់ពិតជាមិនផ្ដល់ឱ្យលោកអ្នកនូវសុខភាពល្អនោះឡើយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកឈប់ទទួលទានជាតិកាហ្វេឬតែ លោកអ្នកអាចឡើងទម្ងន់លើសដើមខ្លាំងជាងមុនទៅទៀត។ 

៣ បញ្ឈប់ការទទួលទានភេសជ្ជៈមានជាតិហ្គាសគ្រប់ប្រភេទ  

វាពិតជាពិបាកក្នុងការបោះបង់ចោលនូវទម្លាប់នៃការទទួលទានភេសជ្ជៈដែលមានជាតិកាបូណាតឬភេសជ្ជៈមានជាតិហ្គាស។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់មានក្បាលពោះរាបស្មើស្រស់ស្អាតនឹងសុភាពល្អនោះ អ្នកគួរតែឈប់ទទួលទានភេសជ្ជៈប្រភេទទាំងនេះឲ្យបាន ព្រោះសូម្បីតែភេសជ្ជៈដែលមានផ្ទុកកាឡូរីទាបក៏អាចបណ្ដាលឲ្យដំណើរការនៃការរំលាយអាហារចុះអន់ខ្សោយថែមទាំងជំរុញរាងកាយឲ្យធ្វើការប្រមូលផ្ដុំជាតិខ្លាញ់មិនល្អទុកទៀតផង។ 

៤ កុំទំពារស្ករកៅស៊ូ   នៅពេលអ្នកទំពារស្ករកៅស៊ូ ខួរក្បាលនិងក្រពះទទួលបានសញ្ញាបញ្ជាក់ឲ្យធ្វើការត្រៀមដើម្បីចាត់ចែងអាហារដែលចូលមក។ លើសពីនេះទៅទៀត ស្ករកៅស៊ូបង្កឲ្យក្រពះផលិតឬបញ្ចេញជាតិអាស៊ីតច្រើនហួស ដែលជាលទ្ធផលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឃ្លាន។

៥ បញ្ឈប់ការទទួលទានអាហារ Fast Food 

Fast Food គឺជាប្រភេទនៃអាហារដែលមានផ្ទុកទៅដោយកាឡូរីច្រើនលើស ដែលវាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ដុះក្បាលពោះប៉ុណ្ណោះទេ វាថែមទាំងបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ។

៦ ទទួលយករបបអាហារដែលមានជាតិសូដ្យូមទាប 

អាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់មិនត្រឹមតែបង្កគ្រោះថ្នាក់ខ្ពស់ចំពោះសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាសារធាតុរាវដែលរារាំងអ្នកមិនឱ្យបាត់បង់ជាតិខ្លាញ់ក្បាលពោះទៀតផង។ លើសពីនេះទៅទៀត អ្នកត្រូវចាំថាស្ករនិងអំបិល គួរត្រូវបានកំណត់ត្រឹមបរិមាណតិចតួចបានហើយនៅពេលទទួលទាន ជាពិសេសប្រសិនបើអ្នកមានជំងឺលើសឈាម។

៧ ត្រូវគេងឲ្យបានគ្រប់គ្រាន់  បើមិនចង់ធាត់ទាល់តែដើរលែងរួចនោះទេ អ្នកត្រូវគេងឲ្យបានស្កប់ស្កល់និងគ្រប់គ្រាន់។ ព្រោះក្នុងករណីអ្នកគេងមិនបានគ្រប់គ្រាន់ វានឹងធ្វើឲ្យអ្នកឡើងទម្ងន់មិនចេះឈប់ ហើយភាគច្រើនគឺធាត់នៅម្តុំក្បាលពោះ។  

 

៨ កុំប្រើវិធីបង្អត់អាហារ 

ចូរកុំព្យាយាមតមអាហារឲ្យសោះ ប៉ុន្តែផ្ទុយទៅវិញអ្នកគួរញ៉ាំអាហារតិចៗដែលផ្តល់សុខភាពនិងញុំាឲ្យបានច្រើនដងឬជារៀងរាល់ពីរបីម៉ោងម្តងវិញ ទើបអាចកំចាត់ខ្លាញ់នៅក្បាលពោះបាន។ អ្វីដែលសំខាន់នោះគឺចូរកុំព្យាយាមតមអាហារនៅពេលព្រឹកឲ្យសោះ។

៩ ប្រសិនបើចង់រក្សាភាពក្មេងជាងវ័យ រាងស្រឡូនស្អាត សុខភាពរឹងមាំដោយមិនចាំបាច់ពឹងគ្រូពេទ្យនោះ អ្នកគួរជ្រើសរើសទទួលទានអាហារបន្លែដែលមានផ្ទុកសារធាតុ Carotinoid ពីធម្មជាតិដូចជា៖ ការ៉ុត ប៉េងប៉ោះ ស្ពៃក្ដោប ក៏ដូចជាពពួកបន្លែជាច្រើនមុខទៀត ព្រោះវាអាចជួយទប់ស្កាត់សារធាតុកខ្វក់ក្នុងបរិយាកាសដែលបំផ្លាញស្បៃកនឹងជួយធ្វើឲ្យស្បែកសខ្ចី។

 

(ប្រភព៖ដើមអម្ពិល)

ព័ត៌មានផ្សេងទៀត