គ្រប់ឧបករណ៍ពន្លត់អគ្គីភ័យត្រូវត្រួតពិនិត្យជាមុនទើបអាចប្រើប្រាស់

17-01-2020 3:12 pm 291
  ស្តាប់
ស្តាប់ជាសំឡេង

 ក្រុមហ៊ុនទាំងអស់ នៅកម្ពុជាមានសិទ្ធនាំចូលឧបករណ៍ សំភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងមហាផ្ទៃ មុននាំយកឧបការណ៍ទាំងនោះមកបំពាក់ផ្ទាល់នៅកន្លែងរបស់ខ្លួន និង នាំយកឧបករណ៍មកលក់បន្ត..។ នេះបើតាមការបញ្ជាក់ពីលោកនេត វន្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ឧបករណ៍ សំភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ នៃវិទ្យាស្ថានជាតិសុវត្ថិភាពនិងពន្លត់អគ្គិភ័យនថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ ។

...សំឡេង

លោកនេត វន្ថា បានបញ្ជាក់ទៀតថា ប្រសិនបើក្រុមហ៊ុននាំចូលចែកចាយ ឬ ប្រជាពលរដ្ឋដែលកំពុងមានឧបករណ៍ពន្លត់អគ្គីភ័យនប្រើប្រាស់ រួចហើយនោះ ចង់យកមកពិនិត្យពីគុណភាព ឬក៏មានការសង្ស័យថាបាត់គុណភាព អាចដាក់ពាក្យស្នើសុំមកកាន់ក្រសួងដើម្បីឱ្យដឹងកាន់តែច្បាស់កុំឱ្យមានហានិភ័យនាពេលក្រោយដោយយថាហេតុ ប៉ុន្តែចំពោះការកំណត់តម្លៃក្រសួងនិងធ្វើការពិនិត្យបន្ថែមទៀត ចៀសវៀងមានបាតុភាពអសកម្មណាមួយកើតឡើង។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៩ គ្រោះអគ្គីភ័យ បានកើតឡើងចំនួន៧១៧ លើក បើប្រៀបធៀបឆ្នាំ២០១៨ មាន៥៣៤ លើក កើតឡើងចំនួន១៨៣ លើក ។គ្រោះថ្នាក់អគ្គីភ័យឆ្នាំ២០១៩នេះ បណ្តាលឲ្យមានមនុស្សស្លាប់១៧នាក់ និងរបួស៥០នាក់ ក្នុងនោះខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ប្រាក់កាស គ្រឿងអល័ង្ការមួយចំនួនធំ ហើយករណីទាំងនេះបង្ករឡើងដោយបញ្ហារចន្តអគ្គិសនី ការធ្វេសប្រហែស និងមិនដឹងមូលហេតុ៕ 

ព័ត៌មានផ្សេងទៀត