លោក​សុខ ឥសាន​៖​គ្មាន​នរណា​មាន​សិទ្ធិ​លូកដៃ​ក្នុង​រឿង​តុលាការ​ទេ​

17-01-2020 12:26 pm 477
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា គ្មាន​នរណា​មាន​សិទ្ធិ​លូកលាន់​ក្នុង​កិច្ចការ​តុលាការ​ឡើយ ទោះ​ជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទទូច​យ៉ាងណាក៏ដោយ​ក៏​គ្មាន​នរណា​មាន​សិទ្ធិ​ដែរ​។ គ្មាន​សិទ្ធិ​ដោយសារ​តុលាការ​អនុវត្ត​តាម​ភារកិច្ច​និង​តួនាទី​របស់​តុលាការ​។ ការឆ្លើយតប​នេះ​ធ្វើឡើង​ក្រោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃទី​១៦​មករា បដិសេធ​មិន​ទទួលយក​ចំណា​ត់របស់​តុលាការ​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ការកាត់ក្ដី​លោក​កឹម សុខា​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៥-១៦ មករា គ្រាន់តែ​ជា​ឈុត​ឆាក​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​

​ជា​បន្ដ​សូម​ស្ដាប់​ប្រសាសន៍​ឆ្លើយតប​របស់​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​៖

 ពាក្យគន្លឹះ  ​សុខឥសាន​​តុលាការ​

ព័ត៌មានផ្សេងទៀត