ប្រទេសកម្ពុជា បានសម្រេចនាំចេញផ្លែស្វាយស្រស់ប្រមាណ៣តោន ទៅកាន់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ដែលនឹងជួយពង្រីកទីផ្សារកសិកម្មទៅក្រៅប្រទេសកាន់តែច្រើនឡើងថែមទៀត។
បើតាមលោក លោកងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា នេះគឺជាលើកដំបូងហើយដែលកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េខាងត្បូង តាមរយៈក្រុមហ៊ុន Hyundia Mao legacy ដែលមានទីតាំងនៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ដែលជាជំហានដំបូងនាំចេញប្រមាណ៣តោន ខណៈកន្លងមកកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ដំណាប់ស្វាយនិងទឹកសេរ៉ូទៅកាន់ប្រទេសមួយចំនួនរួមមានវៀតណាម ថៃ បារាំង អេស្ប៉ាញ ហុងកុងជាដើម។
លោកថា កាលពីឆ្នាំ២០១៨កន្លងទៅកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ដំណាប់ស្វាយនិងទឹកសេរ៉ូទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង១០ម៉ឺនតោនស្របពេលឆ្នាំ២០១៩ថ្មីៗនេះ បាននាំចេញប្រមាណ៦០ម៉ឺនតោន តែការនាំចេញផ្លែស្វាយស្រស់មានការធ្លាក់ចុះ តែផលិតផល ដំណាប់ និងទឹកសារ៉ូមានការកើនឡើង៕