ទឹក​ម្នាស់​បំបាត់​បញ្ហា​ក្អក​កើត​លើ​កុមារ​

16-01-2020 5:51 pm 203

​ម្នាស់​ផ្ទុក​សារធាតុ​សំខាន់​ម្យ៉ាង​ហៅថា bromelain ដែល​មានលទ្ធភាព​ប្រឆាំងនឹង​ការ​រលាក​បាន​យ៉ាង​អសច្ចារ្យ​។ ទឹក​ម្នាស់​អាច​បន្ថយ​ស្លេស​នៅក្នុង​បំពង់ក ហើយ​អាចធ្វើឲ្យ​អា​ការៈក្អ​កបានធូរស្រាល​។ យ៉ាងណាក៏ដោយ ទឹក​ម្នាស់​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់ នៅក្នុង​ការ​កម្ចាត់​បញ្ហា​ក្អក​បាន​ទាំងស្រុង​នោះទេ​។ នៅ​ក្នុងករណីនេះ អ្នក​អាច​បន្ថែម​ទឹក​ខ្ញី និង​ទឹកឃ្មុំ​បន្តិច ចូលក្នុង​ទឹក​ម្នាស់​ដែល​អ្នក​បាន​ចម្រាញ់​វា​រួច ហើយ​ឲ្យ​កូនៗ​របស់​អ្នក​ផឹក​។ មុន​សម្រេច​ប្រើប្រាស់​វិធី​នេះ ដើម្បី​ព្យាបាល​បញ្ហា​ក្អក ត្រូវ​ប្រាកដថា កូនតូច​របស់​អ្នក​មិន​ប្រតិកម្ម​ជាមួយ​ទឹក​ម្នាស់ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ណាមួយ​។ ប្រសិនបើ​ការ​ក្អក​នៅតែ​មិនបាន​ធូរស្រាល អ្នក​គួរតែ​ស្វែងរក​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ​ច្បាស់លាស់ ហើយ​ទទួល​ការព្យាបាល​បាន​ត្រឹមត្រូវ​៕

 ពាក្យគន្លឹះ  សុខភាពក្អកទឹកម្នាស់

ព័ត៌មានផ្សេងទៀត