ក្រុម​សង្គម​ស៊ីវិល​ ចំនួន​៨២​ ស្នើឲ្យ​បើកទូលាយ​ សវនាការ​​​លោក​កឹម សុខា​​

16-01-2020 4:40 pm 479

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៨២ នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ស្នើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សវនាការ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រង់ចាំ អស់​រយៈពេល​ជា​យូរ​មកហើយ គួរតែ​បើកទូលាយ​ដល់​សាធារណជន សារព័ត៌មាន និង​ការចូលរួម​ពេញលេញ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុម​សង្គម​ស៊ីវិល​លើកឡើងថា  ការចោទប្រកាន់​លើ​លោក​កឹម សុខា ពីបទ​សន្ទិដ្ឋិ​ភាព ជាមួយ​បរទេស គឺ​មិន​បានបង្ហាញ​នូវ​ភស្តុតាង ណាមួយ​គួរឲ្យ​ទុកចិត្ត​នៅឡើយ​ទេ​។​
​ក្នុងនោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​ស្នើសុំ​ដល់​តុលាការ ឲ្យ​ផ្ដិត​យក​ទិដ្ឋភាព និង​ផ្សាយ​បន្ត​ផ្ទាល់ ពី​ដំណើរការ​សវនាការ​នេះ ដូចដែល​បាន​ធ្វើឡើង​កាលពី​លើក​មុន​៕

 ពាក្យគន្លឹះ  សវនាការលោកកឹមសុខា

ព័ត៌មានផ្សេងទៀត