មេធាវី​គី តិច​៖ ឈ្មោះ​ប្រទេស​ក្នុង​សំណុំរឿង​លោក​កឹម សុខា មិន​ពាក់ព័ន្ធ​បទល្មើស​ទេ​

16-01-2020 4:25 pm 882

​លោក​គី តិច មេធាវី​តំណាង​រដ្ឋាភិបាល និង​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​បញ្ជាក់​ជា​ថ្មី ពាក់ព័ន្ធ​នឹង​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក​កឹម សុខា ដែល​ត្រូវបាន​តុលាការ​បើកសវនាការ រយៈពេល​១​ថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា​។​

​លោក​មេធាវី អះអាងថា ប្រទេស​ដែល​លោក​បាន​ស្នើឲ្យ​ប្រើ​ជា​អក្សកា​ត់​ទាំង​៩​ប្រទេស​នោះ មិនមែន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ក្នុង​សំណុំរឿង​លោក​កឹម សុខា​នោះ​ទេ គ្រាន់តែ​ពាក់ព័ន្ធ​នឹង​សំណុំ​ឯកសារ​ប៉ុណ្ណោះ​។ លោក​គី តិច បន្ថែមថា ការស្នើ​នេះ គឺ​មិន​ចង់​និយាយឲ្យចំ​ឈ្មោះ​ប្រទេស​ទាំងនោះ នៅក្នុង​សាលក្រម​តុលាការ និង​ដើម្បី​រក្សា​ទំនាក់ទំនង​។​

សំឡេង​

​គួរបញ្ជាក់​ថា សវនាការ​លោក​កឹម សុខា ត្រូវបាន​ផ្អាក​បណ្តោះ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា​នេះ និង​ត្រូវ​លើក​បន្ត​នៅ​ថ្ងៃទី​២២-២៣​ខែ​មករា ខាងមុខ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​មេធាវី គី តិច​៕

 ពាក្យគន្លឹះ  លោកគីតិចលោកកឹមសុខា

ព័ត៌មានផ្សេងទៀត