ក្រសួង​មហាផ្ទៃ​នឹង​រៀបចំ​វេទិកាស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​

16-01-2020 10:49 am 170

​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ នឹង​រៀបចំ​វេទិកា​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើ​ក​ទី​៤ ដើម្បី​បន្ត​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​វេទិកាស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ជម្រាប​ជូន​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​បរទេស ព្រមទាំង​សាធារណជន​ផងដែរ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បានឲ្យ​ដឹង​ដែរថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​បរទេស ដែល​មាន​បំណង​ចូលរួម​អាច​ចុះ​ឈ្មោះ​នៅ​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០៕

 ពាក្យគន្លឹះ  ក្រសួងមហាផ្ទៃ

ព័ត៌មានផ្សេងទៀត