វិធី​ការពារ​និង​កែ​បញ្ហា​បែក​សង្វារ​ពោះ​

15-01-2020 8:03 pm 416

​សង្វារ​កើត​លើ​ទាំង​ស្ត្រី​នៅ​លីវ​និង​ស្ត្រី​មានគ្រួសារ​រួច​។ សង្វារ​ដ្បិត​មិន​បង្ក​ការឈឺចាប់ ប៉ុន្តែ​វា​ធ្វើឲ្យ​បាត់បង់​សម្រស់​របស់​អ្នកមួយ​ផ្នែក​។ មូលហេតុ​ក្បាលពោះ​បែក​សង្វារ បណ្តាលមកពី​ស្បែក​បរិវេណ​នោះ រីក​មាឌ​(​យឺត​)​ខ្លាំង ទាំង​ក្នុង​សភាព​ធម្មតា និង​ដោយ​ការកើត​ជំងឺ ដូចជា​ស្ត្រី​មាន​គភ៌​, ស្ត្រី​បំបៅ​ដោះកូន​, អ្នក​ដែល​ធាត់​លឿន​ពេក​, វ័យ​ជំទង់ (​ចន្លោះ​ពី​អាយុ ៩​ទៅ ១៣​ឆ្នាំ​) មាន​បម្រែបម្រួល នៃ​ការរីក​ធំធាត់​យ៉ាង​ឆាប់រហ័ស ,​កើត​ជំងឺ​ទឹកនោម​ផ្អែម , ការប្រើប្រាស់​ថ្នាំ​ដែលមាន​ធាតុ​ផ្សំ របស់​ស្តេ​រ៉ូ​អ៊ីដ (Steroid) យូរពេក និង​អ្នក​កើត​ជំងឺ Cushing''s និង Marfan Syndromes​។​

​ដើម្បី​ការពារ​កុំឲ្យ​សង្វារ​កើតឡើង ចំពោះ​ស្ត្រី​មាន​គត៌អាច​ការពារ​ការបែក​សង្វា​ពោះ ដោយ​លាប​ឡេ ថែ​ស្បែក​ជាប្រចាំ នៅ​បរិវេណ​ក្បាលពោះ តាំងពី​ទើប​មាន​គភ៌​។ ចំណែក​អ្នក​ធាត់​វិញ នៅពេល​សម្រក​ទម្ងន់ សង្វារ​ពោះ​ក៏​ចុះថយ​ទៅតាម​នោះដែរ​។ ប្រការ​សំខាន់ មិន​គួរប្រើ​ថ្នាំ​ស្តេ​រ៉ូ​អ៊ីដ​ញឹកញាប់ បន្តបន្ទាប់​គ្នា​យូរពេក​ឡើយ ហើយក៏​ត្រូវ​ស្ថិតក្រោម​ការថែទាំ ព្យាបាល​ពី​គ្រូពេទ្យ​ផងដែរ ទើប​មាន​សុ​វត្តិភាព​។​

​ប្រសិនបើ​អ្នក​កើតមាន​សង្វារ​នេះ​រួចទៅហើយ ដើម្បី​កែ​បញ្ហា​បែក​សង្វារ​ពោះ គួរប្រើ​ថ្នាំ​សម្រាប់​លាប ដែល​ផ្សំ​ឡើង​ដោយ​អាស៊ីដ​វីតាមីន A ដូចជា Tretinoin អាចជួយ​ឲ្យ​អាការ ប្រសើរឡើង​និង​ត្រូវ​ទទួលទាន​អាហារ​ឲ្យបាន​គ្រប់​ទាំង​៥​ក្រុម ហាត់ប្រាណ ឲ្យបាន​ជាប់​ជាប្រចាំ ទើប​សុខភាព​រាងកាយ​បានល្អ មាំមួន ពិសេស ត្រូវ​លាបឡេ​បំប៉ន​ស្បែក​ជាប្រចាំ​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សម្រស់សង្វារពោះ

ព័ត៌មានផ្សេងទៀត