ស្នងការបំភ្លឺ​​​ករណីចោទ​​ថា​​សមត្ថកិច្ចលួចដាក់​​​គ្រឿងញៀន​​ក្នុងហោប៉ៅ ​​ជនសង្ស័យ

15-01-2020 3:03 pm 903
  ស្តាប់
ស្តាប់ជាសំឡេង

បន្ទាប់ពីមាន ហ្វេសបុក និងគេហទំព័រមួយចំនួនបានចុះផ្សាយ ពីសកម្មភាពរបស់សមត្ថកិច្ចចុះពិនិត្យគ្រឿងញៀនថា បានលួចដាក់គ្រឿងញៀនក្នុងហោប៉ៅ របស់បុរសម្នាក់រួចមក ពេលនេះ ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ព័ត៌មានទាំងនោះ ជាព័ត៌មានចាស់តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨មកម្លេះ។

អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ឲ្យដឹងថា រូបភាពព៌ណស តូចនោះមិនមែនជាគ្រឿងញៀននោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យ ដែលមានព៌ណស។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃ១២ ខែមិនា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កំពុងចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ពេលនោះជនសង្ស័យ២នាក់ បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានសង្ស័យ នៅពេលនោះកម្លាំងអន្តរាគមន៍ខណ្ឌ បានដេញចាប់បានរួចធ្វើការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ថែមទៀតថា ចំពោះហ្វេសបុក និងគេហទំព័រមួយចំនួនដែលបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិត គឺមានបំណងបំផុស ញុះញង់អោយមានការស្អប់មកលើកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាខណ្ឌប៉ុស្តិ៍តែងតែទទួលបានការគាំទ្រ និងសរសើរពីសំណាក់ប្រជាពលរដ្ឋ ៕ 

 ពាក្យគន្លឹះ  នគរបាលជាតិគ្រឿងញៀន

ព័ត៌មានផ្សេងទៀត