លោក​កឹម សុខា ទទួលស្គាល់​រូបភាព​និង​សម្លេង​នៅ​ក្នុង​វីដេអូ តែ​...

15-01-2020 1:00 pm 3788

​ក្នុង​សវនាការ​នា​ថ្ងៃនេះ លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួលស្គាល់​ចំពោះ​រូបភាព និង​សម្លេង របស់លោក ពិតជា​បាន​និយាយ នៅ​ក្នុង​វីដេអូ​ក្លឹប ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ប្រាកដ​មែន​។ ប៉ុន្តែ​លោក​កឹម សុខា បាន​ស្នើ​ផ្តល់​ជូន​វីដេអូ​របស់ខ្លួន ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដើម្បី​ពិនិត្យ​ឡើងវិញ ដោយ​លោក​បាន​អះអាងថា វីដេអូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ជា​វីដេអូ​កាត់ត​។ ដូច្នេះ​លោក​ស្នើសុំ​ឲ្យ​ដាក់​ភស្តុតាង ជា​វីដេអូ​ពេញ​របស់ខ្លួន​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​គី តិច មេធាវី​ការពារ​ក្តី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សវនាការ​នា​ព្រឹក​នេះ​។​

សំឡេង

​សូម​បញ្ជាក់​សវនាការ​លោក​កឹម សុខា នឹង​ត្រូវ​បន្ត​នៅ​រសៀល​ថ្ងៃ​នេះ បន្តទៀត​៕

ព័ត៌មានផ្សេងទៀត