ម្ចាស់​ពាន​​Philipine’s got talent​​ឆ្នាំ​២០១១​​ធ្វើឲ្យ​កក្រើក​​ឆាក​AGT២០២០

15-01-2020 11:44 am 412
រូបភាពនៃការបញ្ចេញសមត្ថភាពរបស់​Marcelito Pomoy

​កម្មវិធី​ប្រកួត​ទេពកោសល្យ​ពិសេស​បំផុត​ក្នុង​លោក​របស់​សហរដ្ឋអាមេរិក​America's Got Talent: The Champions ជា​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មាន​អ្នកមាន​ទេព្យកោសល្យ​និង​សមត្ថភាព​ផ្សេងៗ​គ្នា​ចូលរួម​ការប្រកួតប្រជែង​។ នៅក្នុង​ចំណោម​បេក្ខជន​រាប់សិប​នាក់​ក៏មាន​បុរស​ម្នាក់​ដែលជា​ជនជាតិ​ហ្វីលីពីន បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​ផងដែរ​។ លោក​ឈ្មោះថា​Marcelito Pomoy​អាយុ​៣៥​ឆ្នាំ ហើយ​លោក​ក៏​ជា​ម្ចាស់​ពាន​Philipine’s got talent​ឆ្នាំ​២០១១​ផងដែរ​។ ការសម្ដែង​របស់លោក​កាលពី​យប់​ថ្ងៃទី​១៤​មករា​នេះ​គឺ​ច្រៀង ដែល​ធ្វើឲ្យ​ទស្សនិកជន​ទស្សនា​ផ្ទាល់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នូវ​សមត្ថភាព​ដ៏​ពិសេស​នេះ​។ 

​ចង់ដឹង​អស្ចារ្យ​ប៉ុនណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖


ព័ត៌មានផ្សេងទៀត