លោកកឹមសុខាទៅដល់តុលាការហើយ

15-01-2020 9:04 am 528

លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ខណៈដែលតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿង”សន្ទិដ្ឋិភាពជាមួយបរទេស”របស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ។

តាមសេចក្ដីរាយការណ៍ របស់អ្នកយកព័ត៌មានរបស់វិទ្យុវាយោ ដែលបានចុះយកព័ត៌មានផ្ទាល់នៅសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង ថា សន្តិសុខ និងសណ្ដាប់ធ្នាប់នៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ គឺត្រូវបានរឹងបន្តឹង។ រីឯអ្នកគាំទ្រអតីតគណបក្សប្រឆាំង ក៏គេមិនបានឃើញវត្តមាន នៅទីកន្លែងនោះដែរ។

លោកមុត ចន្ថា មន្ត្រីជំនិតរបស់លោកកឹម សុខា បានបញ្ជាក់ឲ្យដឹង ថា”ក្នុងនាមជាអ្នកនយោបាយគោរពច្បាប់ និងប្រកាន់យកគោលការណ៍អហិង្សាលោកប្រធានកឹម សុខា បានអញ្ជើញមកដល់សាលាដំបូងរាជធានីភ្នំពេ​ញ នៅវេលាម៉ោង៧:៤០ព្រឹក”៕ 

 ពាក្យគន្លឹះ  លោកកឹមសុខាតុលាការ

ព័ត៌មានផ្សេងទៀត