លោកហ៊ុនសែនមិនអត់អោនដល់បុគ្គលប្រមាថភរិយា និងកូនប្រុសរបស់លោកដាច់ខាត

14-01-2020 5:49 pm 265

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានអះអាង ថា រូបលោកមិនអត់អោនដាច់ខាត ចំពោះបុគ្គលណាដែលបានប្រមាថលើភរិយារបស់លោក និងកូនប្រុសរបស់លោកនោះ។ ការអះអាងនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះ សំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានសរុបជាង៥ពាន់នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

លោកហ៊ុន សែន បានថ្លែងថា បុគ្គលដែលប្រមាថចំពោះភរិយា និងកូនប្រុសរបស់លោក ថា ជាភរិយា និងកូនមេដឹកនាំវៀតណាមនោះ គឺរូបលោក មិនអាចអត់អោនឲ្យជាដាច់ខាត។ ជាមួយគ្នានេះលោកហ៊ុន សែន បានបញ្ជាក់ថា រូបលោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី មិនក្រោមដប់ឆ្នាំទៀតនោះទេ។ ដូច្នេះមិនមានការផ្ទេរតំណែងនាពេលនេះ ទៅលោកហ៊ុនម៉ាណែត ដែលជាកូនប្រុសរបស់នោះឡើយ៕ 

 

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត